
ការបំបៅកូនដោយទឹកដោះម្ដាយ
អ្នកដែលបានបៅដោះទាំងនោះមានការប្រសើរខាងការអាន សរសេរ និងគណិតវិទ្យា នៅពេលដែលគេមានអាយុ ៥ឆ្នាំ ៧ឆ្នាំ ១១ និង ១៤ ឆ្នាំ។ ការបៅដោះមានភាពយូរអង្វែងអាចជួយឲ្យទារកនោះមានភាពស៊ាំទៅនឹងជំងឺ និងជួយឲ្យពួកគេប្រឆាំងនឹងការឈឺត្រចៀក ក្រពះ និងហឺត ។ឥឡូវនេះយើងអាចនិយាយថា មានគុណសម្បត្តិល្អសម្រាប់ខួរក្បាលក្មេងផងដែរ។
ទោះបីជារដ្ឋាភិបាលធ្វើយុទ្ធនាការមិនចេះចប់មិនចេះហើយក៏ដោយ ក៏ប្រទេសអង់គ្លេសមានអត្រាបំបៅកូនដោយទឹកដោះម្ដាយ ទាបជាងគេបំផុតនៅក្នុងចំណោមប្រទេសនៅទ្វីបអឺរ៉ុប។ ២០ភាគរយនៃអ្នកម្ដាយថ្មីថ្មោងមិនដែលព្យាយាម... បំបៅកូនដោយទឹកដោះនោះទេ បើប្រៀបធៀបនៅប្រទេសស៊ុយអែតមានតែ ២ ភាគរយប៉ុណ្ណោះ ។បណ្ឌិត ឡាកូវូ (Dr. Lacovou) ជាអ្នកវិទ្យាសាស្ត្រសង្គម នៅវិទ្យាស្ថានសម្រាប់ស្រាវជ្រាវសង្គមនិងសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Essex បានទទូចថា នាងមិនតាំងចិត្តឲ្យអ្នកម្ដាយៗ មានអារម្មណ៍ថាមានកំហុសនោះទេ។ វាមានការប្រឈមមុខយ៉ាងធំមួយ នៅពេលដែលព្យាយាមផ្លាស់ប្ដូរឥរិយាបទទៅបំបៅកូនដោយទឹកដោះ និងស្ត្រីគួរកុំត្រូវគេកៀបសង្កត់ឲ្យធ្វើដូច្នេះ។ ប៉ុន្តែនាងបានបន្ថែមទៀតថា យើងគួរតែចាប់ផ្ដើមយកចិត្តទុកដាក់ឲ្យច្រើនទៅលើស្ត្រីដែលចង់ធ្វើ ហើយព្យាយាមជួយពួកគេ... ហើយនឹងធ្វើវាឲ្យទៅជារឿងធម្មតាសម្រាប់មនុស្សម្នាក់ៗ។
ការបំបៅកូនដោយទឹកដោះម្ដាយ ត្រូវបានគេបង្ហាញថាបានការពារម្ដាយពីជំងឺមហារីកស្បូន។ វាអាចជួយអ្នកម្ដាយថ្មីថ្មោងត្រឡប់ទៅរូបរាងដូចមុនមានផ្ទៃពោះរបស់ពួកគេ ដោយអាចដុត ៥០០កាឡូរីក្នុងមួយថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយលោកស្រី ចាណេត ហ្វីល (Janet Fyle) ជាសាស្ត្រាចារ្យប្រឹក្សាផ្នែកគោលខាងនយោបាយ នៅឯមហាវិទ្យាល័យ Royal College of Midwives បាននិយាយថាម្ដាយជាច្រើនមិនអាចបំបៅកូនដោយទឹកដោះពីព្រោះត្រូវត្រឡប់ទៅធ្វើការវិញ ។
ការសិក្សាបានមកពីអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យអកហ្វត និងវិទ្យាស្ថានសម្រាប់ស្រាវជ្រាវសង្គមនិងសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Essex បង្ហាញថា វាជាចំណុចសាកល្បងចំពោះទារកដែលបន្តបៅដោះនៅពេលដែលគេមានអាយុ ៤សប្ដាហ៍។ ក្មេងបៅដោះនិមួយៗត្រូវ បានធ្វើការប្រៀបធៀបជាមួយក្មេងដែលបៅទឹកដោះគោ ដែលមានសាវតារប្រហាក់ប្រហែលគ្នាដោយយោងទៅលើកត្តា ប្រាក់ចំណូល ការងាររបស់ឪពុកម្ដាយ។ ថ្វីបើការអប់រំក្មេងដូចគ្នាយ៉ាងណាក៏ដោយ ក៏ក្មេងដែលបានបៅដោះម្ដាយមានការប្រសើរជាងខាងផ្នែក គណិតវិទ្យា អាន សរសេរ ដោយឆ្លងកាត់ការធ្វើតេស្តក្មេងច្រើនជាង ១០,០០០ នាក់នៅសាលាបឋម និងមធ្យមសិក្សា។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment