អត្ថបទថ្មីៗ :

ទូរសព្ទដៃប៉ះពាល់ដល់ខួរក្បាល

Sunday, December 11, 2011

mobile phoneការ​ស្រាវ​ជ្រា​វ​ពី​វិទ្យាស្ថាន​សុខភាព​ជាតិ​ នៅ​សហរដ្ឋ​អា​មេ​រិក​ បាន​រក​ឃើញ​ថា​ ទូរ​សព្ទ​ចល័ត​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​។ របាយ​ការណ៍​នៃ​ការ​ស្រា​វ​ជ្រា​វ​នេះ​បាន​បង្ហាញ​ថា ក្រោយ​ពេល​ចំណាយ​ពេល​រហូត​ដល់​ ៥០នាទី​ក្នុង​ការ​និយាយ​ទូរសព្ទ ​នោះ​ខួរ​ក្បាល​របស់​យើង​នឹង​មាន​ផល​ប៉ះ​ពាល់​ដោយ​សារ​សេវា​របស់​​ប្រពន័្ធ​ទូរសព្ទ ។
ចាប់​តាំង​ពី​ទូរសព្ទ​ដៃ​​ត្រូវ​បាន​ប្រើ​ពី​មនុស្ស​ស្ទើរ​ទាំង​អស់​គ្នា​ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍ជា​ច្រើន​​ពី​ផល​ប៉ះ​ពាល់​របស់​វា​លើ​រាង​កាយ​មនុស្ស​។
ការ​សិក្សា​ដ៏​ធំមួយ​លើ​អ្នក​ប្រើ​ទូរសព្ទ​ចំនួន ៤២ម៉ឺន​នាក់ នៅ​ប្រ​ទេស​ដាណឺ​ម៉ាក​ បាន​បង្ហាញ​ថា មិន​មាន​ទំនាក់​ទំនង​ណា​មួយ​រវាង​ទូរសព្ទ​ និង​ជំងឺ​មហារីក​នោះ​ទេ ប៉ុន្ដែ​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ បាន​រក​ឃើញ​ថា​ដែន​ម៉ាញ៉េ​ទិច​របស់​អង់​តែន​ទូរសព្ទ​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់​មនុស្ស​។
លោក​សាស្រ្ដា​ចារ្យ​ ប៉ា​ទ្រិក ហា​ហ្កាត​ (Patrick Haggard) មក​ពី​​សាកល​វិទ្យា​ល័យ​ឡុន​ដុន បាន​និយាយ​ថា នេះ​គឺ​ជា​​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រា​វ​ដ៏​គួ​រឲ្យ​ចាប់​អារម្មណ៍​​ ប៉ុន្ដែ​ផល​ប៉ះពាល់របស់​ទូរសព្ទ​មក​លើ​ខួរ​ក្បាល​គឺ​នៅ​តែ​​មិន​ទាន់​ច្បាស់​នៅ​ឡើយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀតក៏​​​បាន​បង្ហាញ​ដែរ​ថា សេវា​របស់​បណ្ដាញ​ទូ​រសព្ទ​ដៃ​ មាន​ផល​ប៉ះ​ពាល់​​ដល់​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​តាម​ដាន​បន្ត​ទៀត​។
ចំណែក​ឯ​សាស្រ្ដា​ចារ្យវេជ្ជ​បណ្ឌិត​​ Malcolm Sperrin ប្រធាន​មន្ទី​ពេទ្យ​ Berkshire បាន​ប្រាប់​ដែរ​ថា គាត់​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រង់​របាយ​ការណ៍​ដែល​និយាយ​អំពី​ការ​កើន​ឡើង​នូវ​ម៉េតា​ប៉ូលីស​នៅ​ក្នុង​ខួរ​ក្បាល​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​។
លោក​បាន​បន្ត​ថា ចាំបាច់​ត្រូវ​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​នូវ​ការ​សិក្សា​ផ្សេង​ៗ​ទៀត ដើម្បី​ដឹង​ពី​ទំនាក់​ទំនង​រវាង​ថាម​ពល​ខួរ​ក្បាល​ និង​ហានីភ័យ​សុខ​ភាព​​ ដោយ​សារ​តែ​ទូរសព្ទ​ដៃ​។ វា​សម​ហេតុ​ផល​ណាស់​ក្នុង​ការ​សន្មត​ថា ខួរ​ក្បាល​អាច​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​និយាយ​ទូរសព្ទ​យូរ​។​ ប៉ុន្ដែ​កា​រស្រាវ​ជ្រាវ​បច្ចុប្បន្ន​នេះ​ មិន​បាន​បង្ហាញ​ថាទូរ​សព្ទ​ដៃ​នបង្ក​ផល​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព​នោះ​ទេ​ ក្រៅ​ពី​ប៉ះ​ពាល់​ខួ​រក្បាល​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.