
ថ្នាំបញ្ឈប់ការជក់បារី
នៅក្នុងព្រឹត្តបត្រវេជ្ជសាស្រ្ដរបស់កាណាដាក៏បានណែនាំឲ្យអ្នកជក់បារីទាំងអស់ មិនគួរប្រើថ្នាំដើម្បីបញ្ឈប់ការញៀនបារីនោះទេ ទោះបីជាវាជាជម្រើសមួយដ៏ល្អដែលអាចជួយឲ្យលោកអ្នកឈប់ជក់បានយ៉ាងណាក៏ដោយ។
ការស្រាវជ្រាវជាលក្ខណៈអន្តរជាតិមួយនេះ បានសិក្សាទៅលើអ្នកជក់បារីចំនួន៨០០០នាក់ ហើយជាលទ្ធផល គេបានរកឃើញថា អ្នកដែលលេបថ្នាំបំបាត់ការញៀនបារី (Champix ឬ Chantix) បានធ្លាក់ខ្លួនឈឺជំងឺបេះដូង ច្រើនជាងអ្នកដែលមិនបានលេបថ្នាំនេះ។
ចំណែកឯអ្នកជំនាញខាងជំងឺបេះដូងវិញ បានបញ្ជាក់ថាការជក់បារីគឺជាមូលហេតុចម្បងដែលធ្វើឲ្យកើតជំងឺបេះដូងនេះ។
តើថ្នាំនេះពិតជាបង្កឲ្យកើតជំងឺបេះដូងដូចការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវនេះ មែនដែរឬទេ?
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Wake Forest Baptist នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក រួមជាមួយនឹងសាកលវិទ្យាល័យពីរទៀតគឺ Johns Hopkins University School of Medicine នៅរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអង់គ្លេស East Anglia។ ការស្រាវជ្រាវលក្ខណៈឈុតធំនេះ បានធ្វើការវិភាគទៅលើទិន្នន័យនៃការស្រាវជ្រាវចំនួន១៤ផ្សេងគ្នា ទាក់ទងនឹងបញ្ហាជំងឺបេះដូង ចំពោះមនុស្សដែលលេបថ្នាំបញ្ឈប់ការជក់បារីក។
ទោះបីជានេះគ្រាន់តែជាការស្រាវជ្រាវក៏ពិតមែន ប៉ុន្ដែអ្នកដែលប៉ងឈប់ជក់បារីទាំងឡាយគួរតែប្រើវិធីសាស្រ្ដផ្សេងក្រៅពីការលេបថ្នាំ ព្រោះថ្នាំគឺជាអាវុធមុខពីរ ដូច្នេះបើមានវិធីផ្សេងក្រៅពីថ្នាំ គួរតែជ្រើសរើសវិធីផ្សេងវិញទើបប្រសើរជាង។ វិធីបញ្ឈប់ការជក់បារី អ្នកគួរតែទៅប្រឹក្សាយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment