
កាហ្វេឆុងហើយ និងគ្រាប់កាហ្វេ
កាហ្វេ អាចជួយជម្រុញកម្រិតឈាម ដែលជួយបង្កើននូវ GCSF (granulocyte colony stimulating factor) ដែលជាស្រាវជ្រាវជឿជាក់ថាជាធាតុដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺសរសៃប្រសាទបាន។
លោកវេជ្ជបណ្ឌិត Chuanhai Cao ដែលជាមនុស្សម្នាក់ក្នុងចំណោម
អ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា ជំងឺសរសៃប្រសាទនេះវាចាប់ផ្ដើមនៅក្នុងខួរក្បាលជាច្រើនឆ្នាំមុនពេលដែលវាចាប់ផ្ដើមវាយលុកខ្លាំង ដូច្នេះការការស្រាវជ្រាវនេះ ត្រូវធ្វើឡើងជាច្រើនឆ្នាំដែរ។ លោកវេជ្ជបណ្ឌិតដដែលនេះបានបន្ថែមថា ការទទួលទានកាហ្វេក្នុងកម្រិតមួយល្មមជារៀងរាល់ថ្ងៃ គឺជាជម្រើសដ៏ល្អមួយដែលអាចប្រឆាំងនឹងជំងឺខួរក្បាលនេះបាន។ការកំណត់ឲ្យដឹងពីសារធាតុអាថ៌កំបាំងនៅក្នុងកាហ្វេ អាចឲ្យគេផលិតកាហ្វេដែលល្អជាងមុន នឹងអាចយកសារធាតុនេះទៅផលិតភេសជ្ជៈផ្សេងទៀត ដែលអាចជួយការពារនឹងជំងឺដ៏សាហាវនេះបាន។
ក្រៅពីការទទួលទានកាហ្វេ ការធ្វើសកម្មភាពប្រចាំថ្ងៃដូចជាការហាត់ប្រាណជាដើម អាចជួយកាត់បន្ថយហានីភ័យនៃជំងឺសរសៃប្រសាទបាន។ ការបូករួមបញ្ចូលគ្នារវាងការហាត់ប្រាណបែបផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងការទទួលកាហ្វេក្នុងកម្រិតសមល្មម អាចកាន់តែជួយឲ្យការពារបានកាន់តែប្រសើរ។
មកទល់សព្ទថ្ងៃនេះ ក្រុមហ៊ុនផលិតថ្នាំ បានចំណាយលុយរាប់លានដុល្លារ ដើម្បីផលិតថ្នាំព្យាបាលជំងឺដែលកើតភាគច្រើនទៅលើមនុស្សចាស់នេះ ប៉ុន្ដែអ្វីដែលសំខាន់គឺការការពារខ្លួនកុំឲ្យកើតវា។ ការពារប្រសើរជាងព្យាបាល!
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment