អត្ថបទថ្មីៗ :

កាហ្វេអាច​ការពារជំងឺមហារីកសុដន់បាន​?

Sunday, December 11, 2011

កាហ្វេ​ល្អ​សម្រាប់ស្ដ្រី​
ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យា​ស្ថាន​ Karolinska នៃ​ប្រទេស​ស៊ុយ​អែត បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ផឹក​កាហ្វេច្រើន​ អាច​កាត់​បន្ថយ​ហានី​ភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​សុដន់​។
ការ​សិក្សា​ស្រាវ​ជ្រាវ​ដែលធ្វើ​ឡើង​ចំពោះ​ស្រ្ដី​ចំនួ​​ន​ជិត ៦០០០នាក់​នេះ បាន​ស្នើរ​ឲ្យស្រ្ដី​ទាំង​ឡាយ​ដែល​ផឹក​កាហ្វេលើស​ពី​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​រហូត​ដល់​ពាក់​កណ្ដាល​។
យ៉ា​ង​ណាមិញ ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺ​មហារីក​ បាន​និយាយ​ថា មិន​មាន​ភស្ដុតាង​គ្រប់​គ្រាន់​​បញ្ជាក់​​​នោះ​ទេ ហើយ​ស្រ្ដី​គួរ​តែ​ផ្ដោត​ទៅ​លើ​ការ​ថែ​រក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​វិញ​ប្រសើរ​ជាង​។
ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ជន​ជាតិ​ស៊ុយ​អែត​ទាំង​នោះ​នៅ​តែ
​អះ​អាង​ថា​ កាហ្វេអាច​កាត់​បន្ថយ​ហានី​ភ័យ​នៃ​​ទម្រង់​នៃ​ជំងឺ​មហារីក​ដោះ​ ដែល​ហៅ​ថា oestrogen-receptor negative។​ ស្រ្ដី​ប្រហែល​ម្នាក់​ក្នុង​ចំណោម​ស្រ្ដីដែល​កើត​មហារីកដោះចំនួន​៤នាក់​ មាន​ oestrogen-receptor negative នេះ​។
លោកសាស្រ្ដា​ចារ្យ​ Per Hall បាន​និយាយ​ថា ក្រុម​អ្នក​ស្រាវ​ជ្រា​វទាំង​អស់​មាន​ការ​ភ្ញាក់​ផ្អើម​ចំពោះ​លទ្ធ​ផល​នេះ​យ៉ាង​ខ្លាំង​ ហើយ​លទ្ធ​ផល​នេះគឺ​ច្បាស់​ណាស់​ គឺ​មនុស្ស​ស្រ្ដី​ដែល​ផឹក​កាហ្វេសច្រើន​អាច​កាត់​បន្ថយគ្រោះ​ថ្នាក់​បាន​ដល់​ពាក់​កណ្ដាល​។
ប៉ុន្ដែ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ការ​ស្រាវ​ជ្រាវ​នេះ គឺ​ មិន​បាន​ដឹង​ឲ្យ​ពិត​ប្រកដ​ថា​ស្រ្ដី​ដែល​ពួក​គេ​សម្ភាសន៍​នោះ​ផឹក​កាហ្វេអស់​ប៉ុន្មាន​ឲ្យ​ប្រាកដ ហើយ​កាហ្វេ​ប្រភេទអ្វី (អ៊ិចប្រេសូ កាពូស៊ីណូស ឬ ដេកាហ្វ)។
ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​នេះយ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​សាស្រ្ដាចារ្យ​ Hall ដែល​បាន​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ នៅតែ​ជឿ​ជាក់​ថា កាហ្វេពិតជា​អាច​ការពារ​មិន​ឲ្យ​កើត​ជំងឺ​មហារីក​ដោះ បានច្រើន​មែន។ គាត់​បាន​ផ្ដល់​ដំបូន្មាន​ឲ្យស្រ្ដី​ទាំងឡាយ​បន្ដ​ការ​ញ៉ាំ​កាហ្វេ​ឲ្យ​បាន​ច្រើន​។



អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.