អត្ថបទថ្មីៗ :

ថ្នាំទឹកនោមផ្អែមបង្កជំងឺមហារីកប្លោកនោម

Sunday, December 11, 2011


ថ្នាំ​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម Actos
របាយ​ការណ៍​ផ្លូវ​ការ​មួយ​ស្ដី​ពី​ឱសថ​ បាន​បង្ហាញ​សញ្ញា​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា មនុស្ស​ដែល​លេប​ថ្នាំ​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម (Actos) នឹង​អាច​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​វិវឌ្ឍ​​ន៍​ទៅ​រក​​ជំងឺ​មហារី​ក​ប្លោក​នោម​។
ទិន្នន័យ​ពី​រដ្ឋបាល​ឱសថ​ និង​អាហារ​របស់​អាមេរិក​បាន​បង្ហាញ​ថា ប្រជា​ជន​អាមេរិក​ច្រើន​ជាង​កន្លះ​លាន​នាក់​បាន​ដែល​បាន​លេប​ថ្នាំ​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​​ ដែល​ក្នុង​នោះ មាន១៣៨​នាក់​ដែល​បាន​កើត​មហារីក​ប្លោក​នោម បាន​លេប​ថ្នាំ​ការ​ពារ​ទឹក​នោម​ផ្អែម​យ៉ាង​តិច​មួយ​ប្រភេទ​ ក្នុង​ចំណោម​ថ្នាំ​​១៥​ប្រភេទ​ផ្សេង​គ្នា​។​
​អ្នក​ជំងឺ​មហារីក​ប្លោក​នោមទាំង​នោះ​​​ច្រើន​ជាង ១/៥ បាន​លេប​ថ្នាំ​ដែល​មាន​ឈ្មោះ​
Actos នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​​​វេជ្ជ​បណ្ឌិត Elisabetta Poluzzi មក​ពី​សាកល​វិទ្យា​ល័យ បូឡូ​ញ៉ា នៃ​ប្រទេស​អ៊ី​តាលី​។
អ្នក​ស្រី​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​ថ្លែង​ទៀត​ថា ​មនុស្ស​ដែលលេប​ថ្នាំ​ការ​ពារ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​ជួប​ប្រទះនូវ​បញ្ហា​ផ្សេង​ទៀត​ ប៉ុន្ដែ​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​បញ្ហា​​ទាំង​នោះ​កើត​ចេញ​ពី​ថ្នាំ​នេះ​ទ​ឬ​យ៉ាង​ណា​នោះ​ទេ​។
សូម​បញ្ជាក់ថា នេះ​មិន​មែន​ជា​ការ​ស្រា​វ​ជ្រាវ​ទី​មួយ​ទេ ដែល​បង្ហាញ​ថា ថ្នាំ Actos បង្ក​ជំងឺ​មហារីក​ប្លោក​នោម​ កាល​ពីឆ្នាំ​មុន​ក៏មាន​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ដូច​គ្នា​នេះ​ដែរ​។​
ទោះ​ជាមិន​ទាន់​ច្បាស់​​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​នៅ​តែ​ជឿ​ជាក់ថា ថ្នាំ​Actos ពិត​ជា​បង្ក​ជំងឺ​មហារី​ក​ប្លោក​នោម​ពិត​ប្រាកដ​មែន​។ ប៉ុន្ដែ​អ្នក​ស្រី​វេជ្ជ​បណ្ឌិត Poluzzi បាន​លើក​ឡើង​ថា តើ​ថ្នាំ​នេះ​បង្ក​ជំងឺ​មហារីក​ប្លោក​នោម​ដោយ​សារ​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​នោះ​ទេ​។​
ជំងឺ​មហារីក​ប្លោក​នោម​ គឺ​ជា​ជំងឺ​មហារីក​សាហាវ​ទី​៦​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ ១៥,០០០នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​មាន​អ្នក​កំពុង​តែ​ផ្ទុក​ជំងឺ​នេះ​ចំនួន​៧ម៉ឺន​នាក់​ផង​ដែរ​ (ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋ​អាមេរិក​)។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.