
រុញសាកសពម៉ាមមីចូលស្គែន
វេជ្ជបណ្ឌិតដែលនៅក្នុងក្រុមស្រាវជ្រាវនេះ បានជឿជាក់ថា ម្ចាស់ក្សត្រីអង្គនេះ នឹងអាចជាសះស្បើយ ប្រសិនបើព្រះនាងរស់នៅក្នុងសម័យបច្ចុប្បន្ន។
ក្រុមអ្នកស្រាវជ្រាវអាមេរិកនេះ បានសហការជាមួយនឹងសហសេវិកដទៃទៀត ដែលនៅសាកលវិទ្យាល័យ Al Azhar ក្នុងទីក្រុងCairo នៃប្រទេសអេហ្ស៊ីប ដើម្បីធ្វើការវិភាគទៅលើសាកសពម៉ាមមី (សាកសពដែលរុំជិតដើម្បីទុកបានយូរនៅអេហ្សីបបុរាណ) ចំនួន៥២ ដែលក្នុងនោះមានម៉ាមមីរបស់ម្ចាស់ក្សត្រីអង្គនោះផង។
ពួកគេបានយក
សាកសពម៉ាមមីទាំងមូល ទៅស្គែននៅសារមន្ទីរបុរាណជាតិ ក្នុងទីក្រុងCairo។ ជាលទ្ធផល អ្នកស្រាវជ្រាវទាំងនោះបានរកឃើញភស្ដុតាងនៃជំងឺបេះដូងនៅក្នុងសាកសពម្ចាស់ក្សត្រី។តាមការឲ្យដឹងពីអ្នកបុរាណវិទូ ម្ចាស់ក្សត្រីនេះ មានព្រះនាមថា Ahmose-Meryet-Amon បានរស់នៅក្នុងប្រទេសតំបន់មួយនៃអេហ្សីប (បច្ចុប្បន្នក្រុង Luxor) នៅក្នុងឆ្នាំ ១៥៨០មុនគ្រិស្តសករាជ (គិតមកទល់បច្ចុប្បន្ន=៣៥៩១ឆ្នាំ)។ ព្រះនាងបានចូលទីវង្គតក្នុងព្រះជន្ម៤០ព្រះវស្សា។
លោកវេជ្ជបណ្ឌិត Gregory Thomas មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានលើកឡើងថា ព្រះនាងអង្គនេះ មានរបៀបរស់នៅល្អជាងមនុស្សសម័យនេះទៅទៀត បើទោះបីជាជំនាន់នោះគ្មានភាពទំនើបដូចបច្ចុប្បន្នក្ដី។ ចំណែករបបអាហារក៏ល្អដែរ ដែលក្នុងនោះព្រះនាងប្រហែលជាសោយផ្លែឈើ និងបន្លែ រួមនឹងត្រី ដែលបានមកពីទន្លេនីលកាលពីសម័យនោះ។

ក្រុមអ្នកស្រាវជ្រាវកំពុងរុញម៉ាមមីចូលស្គែន
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment