
កាហ្វេអាចជួយបុរសកុំឲ្យកើតមហារីកក្រពេញប្រូស្ដាតបាន
អ្នកស្រីវេជ្ជបណ្ឌិត Lorelei Mucci ដែលមកពីសាលាវេជ្ជសាស្រ្ដសាធារណៈហាវើត (Harvard) និងជាអ្នកស្រាវជ្រាវ បានឲ្យដឹងថា នៅពេលដែលក្រុមអ្នកស្រាវជ្រាវពិនិត្យទៅលើទម្រង់ទាំងអស់នៃមហារីកក្រពេញប្រូស្ដាត បានឲ្យពួកគេឃើញថាអ្នកដែលផឹកកាហ្វេច្រើនបំផុត មានអត្រាគ្រោះថ្នាក់ទាបជាងអ្នកមិនផឹកកាហ្វេចំនួន២០ភាគរយ នៅកំឡុងពេលត្រួតពិនិត្យនោះ។
អ្នកស្រីបានប្រាប់សារព័ត៌មានសុខភាពនៅអាមេរិកមួយថា អត្រាគ្រោះថ្នាក់ទាបជាង២០ភាគរយនេះ ត្រូវបានរកឃើញចំពោះអ្នកដែលផឹកកាហ្វេលើសពី៦ពែងក្នុងមួយថ្ងៃ ប្រៀបធៀបជាមួយអ្នកមិនផឹកកាហ្វេសោះ។
មិនត្រឹមតែប៉ុណ្ណោះទេកាហ្វេក៏អាច
ប្រឆាំងនឹងមហារីកក្រពេញប្រូស្ដាតទម្រង់គ្រោះថ្នាក់បំផុតបានទៀតផង។ ក្នុងចំណោមអ្នកដែលផឹកកាហ្វេពីមួយ ទៅបីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានីភ័យនៃមហារីកក្រពេញប្រស្ដាតទម្រង់នេះ បានដល់ទៅ២៩ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនផឹក។ លើសពីនេះទៀតបើផឹកកាហ្វេលើសពី៦ពែងក្នុងមួយថ្ងៃ មហារីកក្រពេញប្រូស្ដាតទម្រង់គ្រោះថ្នាក់បំផុតនេះ បានដល់ទៅ៦០ភាគរយឯណោះ។លទ្ធផលនៃការស្រាវជ្រាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្ររបស់វិទ្យាស្ថានជាតិមហារីកនៃសហរដ្ឋអាមេរិក។
ការសិក្សាស្រាវជ្រាវផ្សេងទៀតក៏បានរកឃើញដែរថា កាហ្វេអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមប្រភេទ២ មហារីកសុដន់របស់ស្រ្ដី (អត្ថបទមុនរបស់ខ្មែរសារិកា) និងជំងឺមហារីកថ្លើមបានទៀតផង។
យោងតាមវិទ្យាស្ថានមហារីករបស់អាមេរិក បានបង្ហាញថា ករណីថ្មីនៃជំងឺមហារីកក្រពេញប្រូស្ដាតមានចំនួន ២១៧,៧៣០នាក់ក្នុងឆ្នាំ២០១០ ក្នុងសហរដ្ឋអាមេរិក។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment