អត្ថបទថ្មីៗ :

អាហារសរីរាង្គជួយឲ្យមានអាយុវែង

Sunday, December 11, 2011

ស្រ្ដី​ទិញ​អាហារ​ដែល​គ្មាន​ជាតិ​គីមី​
ការ​ងាក​មក​ទទួលទាន​​អាហារ​សរីរាង្គ​ ដូច​ជា​បន្លែ​ និ​ងផ្លែ​ឈើ​ដែល​គ្មាន​ជាតិ​គីមី​ អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​សុខភាពល្អ និ​ងមាន​អាយុ​វែង​​។ ក្រុមអ្នក​ជំនាញ​ បាន​អះ​អាង​ថា អាហារ​សរីរាង្គ​ អាច​ជួយ​ពន្យារ​អាយុ​នៃ​ការ​រស់​នៅ​បាន​យូរ​ជា​ង​មុន ពោល​គឺ​ ២៥​ថ្ងៃ​សម្រាប់​បុរស និង​១៧​ថ្ងៃ​សម្រាប់​នារី​។ ប៉ុន្ដែ​អ្នក​ស្រាវ​ជ្រាវទាំង​នោះ​ ក៏​បាន​លើក​ឡើង​ដែរថា មាន​អ្នក​ខ្លះ​អាច​បន្ថែម​អាយុ​បាន​ដល់​ទៅ​ ពី​របី​ឆ្នាំ​ ឬ​ក៏​ដល់​៥​ឆ្នាំ​ក៏​មាន​ដែរ​។
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ញូវ​ខាសល​នៃ​ប្រទេស​អង់​គ្លេស​នេះ ក៏​បាន​រក​ឃើញ​ផល​ប្រយោជន៍​ដទៃ​ទៀត​នៃ​អាហារ​សរីរាង្គ​ផង​ដែរ ដូចជា​ជួយ​ថែ​រក្សា​សុខ​ភាព​ទូទៅ ជួយ​ដុត​បំផ្លាញ​កាឡូរី​ដែល​មិន​ធ្វើ​ឲ្យ​ធាត់​ជ្រុល​ទៀត​ផង​។​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើ​ញ​នូវ​សារធាតុ
មេតាបូលីត និង​វីតាមីន​សេ នៅ​ក្នុង​បន្លែ​ ផ្លែឈើ ដែល​មិន​ប្រើ​ជីគីមី​។ សារធាតុ មេតាបូលីត​នេះអាច​ជួយ​ជម្រុញ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​រាង​កាយ​របស់​លោក​អ្នក​ ពី​រ៉ាឌីកាល់​ដែល​បំផ្លាញ​កោសិកា​ផង​ដែរ​។​
លើ​ស​ពី​នេះ​ទៀត អាហារ​សរីរាង្គ​ មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង​បាន​ទៀត​ផង ដូច​ជា​សារធាតុ phenolics, tannins, flavanones, carotenoids និង​សារធាតុ​កំចាត់​ភាព​ធាត់គឺ resveratrol។​
លោក​វេជ្ជ​បណ្ឌិត Kirsten Brandt ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ និង​ជា​សាស្រ្ដាចារ្យ​សុខភាព និង​គុណ​ភាពចំណីរ​អាហារ​ បាន​និយាយ​ថា របក​គំហើញ​នេះ បាន​បង្ហាញ​ថា អាហារ​សរីរាង្គ​ជួយ​ធ្វើ​ឲ្យ​លោក​អ្នក​កើន​អាយុ រហូត​ដល់​៥ឆ្នាំ​ឯណោះ​។​
ចំណែក​ឯ​លោក Peter Melchett ដែលជា​ប្រធាន​សមាគម​ដំណាំ​សរីរាង្គ​ បាន​និ​យាយ​ដែរ​ថា មាន​ហេតុ​ផល​ច្រើន​ណាស់​ ដែល​មនុស្ស​គួរ​ជ្រើ​សរើស​អាហារ​សរីរាង្គ ព្រោះ​វា​ថែម​ទាំង​អាច​ជួយ​បរិស្ថាន សុខុមាលភាពសត្វ បាន​ទៀត​ផង​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.