អត្ថបទថ្មីៗ :

វិធី​បំបាត់​ការ​ឈឺ​ចាប់​ថ្មី​ដ៏​ងាយ​បំផុត​

Sunday, December 11, 2011

ការ​ឈរ​អោប​ដៃ​បែប​នេះ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់
យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ បាន​ឲ្យដឹងថា​ ការ​យក​ដៃ​របស់​អ្នកទាំង​ពីរ​មក​ខ្វែង​គ្នា (អោប​ដៃ​)  អាច​ធ្វើ​ឲ្យ​លោក​អ្នក​កាត់​បន្ថយ​ការ​ឈឺ​ចាប់​​បាន​។
ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ដែល​មក​ពី​សាកល​វិទ្យា​ល័យ​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​យក​ដៃ​ខ្វែង​គ្នា អាចធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​ការ​ច្រឡំ​​ ក្នុង​កំឡុង​ពេល​ដែល​អ្ន​ក​ទទួល​រង​ការ​ឈឺ​ចាប់​ដោយ​របួស ឬ​ប៉ះទង្គិច​អ្វី​មួយ​។
លោក Giandomenico ដែល​ជា​អ្នក​វិទ្យាសាស្រ្ដ​ម្នាក់​ក្នុ​ងក្រុម​ស្រាវ​ជ្រាវ​នេះ បា​ន​និយាយ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​ថា ជា​រៀង​រាល់​ថ្ងៃ​មនុស្ស​ភាគ​ច្រើន​បាន​ប្រើ​ដៃ​ខាង​ឆ្វេង​ដើម្បី
​ចាប់​កាន់​ ឬប៉ះ​ពាល់​វត្ថុ​ដែល​នៅ​ខាង​ឆ្វេង ហើយ​ដៃ​ស្ដាំ​សម្រាប់​វត្ថុ​ដែល​នៅ​ខាង​ស្ដាំ។ គាត់​បាន​បន្ថែម​ថា ដោយ​សារ​តែ​បែប​នេះ​ហើយ​ទើប​ខួរ​ក្បាល​​ បាន​កត់​ត្រា​នូវ​សកម្ម​ភាព​ដដែល​នេះ​ ហើយ​ខួរ​ក្បាល​បាន​​ចាប់​យក​នូវ​ផ្នែក​នៃ​រាង​កាយ​ខាង​ស្ដាំ ជាមួយ​នឹង​វត្ថុ​ដែល​នៅ​ខាង​ស្ដាំ​នៃ​ខ្លួន​របស់​អ្នក​ព្រម​គ្នា ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​ឈឺ​ចាប់​។​
អ្នក​ស្រាវ​ជ្រា​វ​ដដែល​នេះ បាន​ពន្យល់ទៀត​ថា នៅ​ពេល​ដែល​យើង​ខ្វែង​ដៃ​ទាំង​ពីរ​ នោះ​ខួរ​ក្បាល​ក៏​មិន​បាន​ធ្វើ​សកម្ម​ភាព​ព្រម​គ្នា​ទៀត​ដែរ​ ដែល​ធ្វើ​ឲ្យ​ការ​ឈឺចាប់​ត្រូវ​បាន​កាត់​បន្ថយ​។
នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ អ្នក​វិទ្យា​សាស្រ្ដ​បាន​ជ្រើស​រើស​មនុស្ស​៨នាក់ ហើយ​បាញ់​កាំ​រស្មី​ឡាស៊ែ​ទៅ​លើ​ដៃ​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ឈឺ​ចុក​ចាប់​។ បន្ទាប់​មក​ទៀត​ គឺ​អ្នក​វិទ្យា​សាស្រ្ដ​បាន​ធ្វើ​ដូច​នេះ​ដដែល ប៉ុន្ដែ​តម្រូ​វឲ្យ​អ្នក​ចូល​រួម​ទាំង​៨នាក់​នោះ​ឈរ​អោប​ដៃ​ (យក​ដៃ​ខ្វែង​គ្នា)​។
ជា​លទ្ធផល​ពី​រ​កា​រធ្វើ​តេសន៍ពីរ​ដង​នេះ អ្នក​ចូល​រួម​បាន​បញ្ជាក់​ប្រាប់​ថា​ ការ​ធ្វើ​ដោយ​ដាក់​ដៃខ្វែង​គ្នា មាន​កា​រឈឺ​ចុក​ចាប់​តិច​ជាង​។​
អ្ន​ក​ស្រាវ​ជ្រាវ​ម្នាក់​ បាន​បញ្ជាក់​បែប​កំប្លែង​ថា នេះ​ប្រហែល​ជា​នៅ​ពេល​ដែល​​ឈឺ យើង​បែរ​​ជា​ឈរ​អោប​ដៃ​លេង​ទៅ​វិញ ទើប​បាន​ជា​មិន​សូវ​ឈឺ​បែប​នេះ​។​
ទោះ​បី​ជា​មិន​សូវ​មាន​ការ​ពន្យល់​ពី​អ្នក​ស្រាវ​ជ្រាវ​ពី​មូល​ហេតុ​ច្បាស់លាស់​អ្វី​ក្រៅ​ពី​ការ​ភ័ន្ធ​ច្រឡំ​នៃ​ខួរ​ក្បាល ក៏​ការ​រក​ឃើញ​នេះអាច​នាំ​ទៅ​រក​ការ​ផលិត​នូវ​ឱសថ​ថ្មី​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បានផង​ដែរ​​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.