អត្ថបទថ្មីៗ :

មនុស្ស​ចាស់​ផឹក​ស្រា​ល្មម អាច​​កាត់​បន្ថយ​ជំងឺ​រវើ​រវាយ​

Sunday, December 11, 2011


មនុស្ស​ចាស់​ប្រជុំ​គ្នា​ផឹក​ស្រា​បៀ
យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បំផុត​មួយ​បាន​រក​ឃើញ​ថា មនុស្ស​ចាស់​ដែល​បន្ត​រីក​រាយ​នឹង​ការ​ទទួល​ទាន​ជាតិ​អាល់​កុល​ក្នុង​កម្រិត​ល្មម​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ឲ្យ​ពួក​គាត់​កាត់​បន្ថយ​ជំងឺ​រវើ​រវាយ​ ភ្លេច​ភ្លាំង​បាន​។​
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​​ថា មនុស្ស​ចាស់​ដែល​មាន​វ័​យ​ចាប់​ពី​ ៧៥​ឆ្នាំ​ឡើង​ទៅ​ ដែល​ប្រឈម​នឹង​ការ​ភ្លេច​ភ្លាំង​ច្រើន​ ឬ​ក៏​រវើរវាយ​នោះ អាច​កាត់​បន្ថយ​ការ​ប្រឈម​នេះ​ ​ប្រសិនបើ​ទទួល​ទាន​ស្រា​មួ​យ​កែវ​ក្នុង​មួយ​ថ្ងៃ ប្រៀប​ធៀប​ជា​មួយ​អ្នក​មិន​ទទួល​ទាន​​សោះ។​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​វិទ្យា​ស្ថាន​សុខា​ភិបាល​នៃ​ប្រទេស​អាល្លឺម៉ង់​ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​មនុស្ស​ចាស់​អាយុ លើស​៧៥​ឆ្នាំ​ចំនួនជាង ៣២០២​នាក់​។​ ក្រោយ​ពី​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព
​ចំនួនពីរ​ដង ក្នុង​រយៈ​ពេលបី​ឆ្នាំរួច​មក​ បាន​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​អ្នក​ដែល​បាន​ផឹក​គ្រឿង​ស្រវឹង​ (ស្រា​ ឬ​ស្រាបៀ) ក្នុង​កម្រិត​តិច​ល្មម​ជា​រៀង​រាល់​ថ្ងៃ​មាន​អត្រា​ជំងឺ​ភ្លេច​ភ្លាំង រវើរវាយ​តិច​ជាង​អ្នក​មិ​ន​ផឹក​សោះ​ ចំនួន៣០​ភា​គ​រយ​។​
មិន​មែន​តែ​ការ​ស្រាវ​ជ្រាវ​នេះ​មួយ​ទេ ដែល​បាន​រក​ឃើញ​លទ្ធផល​បែបនេះ មាន​ការ​ស្រាវ​ជ្រាវ​មុនៗ​នេះ ក៏​បាន​រក​ឃើញ​លទ្ធ​ផល​ស្រដៀង​គ្នា​នេះ​ដែរ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ណែ​នាំឲ្យ​មនុស្ស​ចាស់​វ័យ​ ៧៥ឆ្នាំ​ឡើង គួរ​តែ​ទទួល​ទាន​ជាតិ​អាល់​កុល​ក្នុង​កម្រិត​មួយ​តិច​ល្មម​ប្រសើរ​ជាង​អត់​សោះ​។​
ក្នុង​រយៈ​ពេល ៣១​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​ទាក់ទង​គ្នា​រវាង​ការ​ផឹក​ជាតិ​អាល់​កុល​ក្នុង​កម្រិត​សម​ល្មម ជាមួយ​នឹង​ជំងឺ​រវើ​រវាយ​ ត្រូវ​បាន​គេ​យក​មក​សិក្សា​ជា​ច្រើន​​ ដែល​ក្នុង​នោះ ការ​ស្រាវ​ជ្រាវ​ស្ទើរ​តែ​ទាំង​អស់​ បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​ល្មម អាច​កាត់​បន្ថយ​ជំងឺ​នេះ​បាន​។​
ដោយ​សារ​តែ​មាន​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រា​វ​ជាច្រើន​បាន​បង្ហាញ​ស្រដៀង​គ្នា​បែប​នេះហើយ ទើប​គេ​អាច​សន្មត​បាន​ថា​ ជាតិ​អាល់​កុល​ក៏ល្អ​ចំពោះ​សុខ​ភាព​មនុស្ស​ចាស់​ដែរ ប៉ុន្ដែ​ត្រូវ​ស្ថិត​ក្នុង​កម្រិត​មួយ​តិច​ល្មម​។​
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ ត្រូវ​បាន​បោះ​ពុម្ភ​ក្នុង​ព្រឹត្ត​បត្រ Age and Aging។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.