អត្ថបទថ្មីៗ :

ទទួលទានសាច់ក្រហមរាល់ថ្ងៃកើតមហារីកពោះវៀន

Sunday, December 11, 2011

សាច់​ក្រហម​​
ដំណឹង​នេះ​ប្រហែល​ជា​មិន​ល្អ​នោះ​ទេ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​សាច់​ក្រហម​។ របាយ​ការណ៍​ពី​ការ​ស្រាវ​ជ្រាវ​ថ្មី​​មួយ​ដែលធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​របស់​អាមេរិក និង​មូល​នីធី​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​ពិភពលោក ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​សាច់​ក្រហម​ជា​ច្រើន​ពេក​ធ្វើ​ឲ្យ​បង្កើន​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​ពោះ​វៀន​។​
ជំងឺ​មហារីក​ពោះ​វៀន គឺ​ជា​ជំងឺ​ដ៏គ្រោះ​ថ្នាក់​មួយ​ដែល​កើត​ឡើង​ដោយ​សារ​ការ​រីក​លូត​លាស់​នៅ​ក្នុង​ពោះ​វៀន​ធំ,​ ចុង​ពោះ​វៀន និង​ខ្នែង​ពោះ​វៀន​។ វា​ជា​ប្រភេទ​ជំងឺ​មហារីក​លំដាប់​ថ្នាក់​ទី​បួន ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត​ ៦៥៥,០០០នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក​។​
របាយការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​មាន​ ៨៥០​ទំព័រ​នេះ​ បាន​
ណែនាំ​ឲ្យ​មនុស្ស​កាត់​បន្ថយ​ ឬ​ក៏​កម្រិត​បរិមាណ​នៃ​ការ​ទទួល​ទាន​សាច់​ក្រហម​ដូចជាសាច់​គោ សាច់​ចៀម ឬ​សាច់​ជ្រូក​ជា​ដើម និង​ក៏​ត្រូវ​ជៀសវាង​ទទួល​ទាន​សាច់​កែ​ឆ្នៃ​ដែលមាន​ដូច​ជា​ ហ៊ែម និង​សាច់​ក្រក​សាឡាមី​ជាដើម​ (salami)។​
បរិមាណ​ដែល​សម​ស្រប​ក្នុង​ការ​ទទួល​ទាន​សាច់​ក្រហម​ គឺ​៥០០​ក្រាម (៥ខាំ)​ ក្នុង​មួយ​សប្ដាហ៍​ ឬ​លើស​នេះ​បន្ដិច​បន្តួច​។​
មូលនីធី​ជំងឺ​មហារី​ក​ពិភពលោកបាន​លើក​ឡើង​ថា ការ​សិក្សា​២៥​គម្រោង​ផ្សេង​គ្នា បាន​រក​ឃើញ​ដូច​គ្នា​ពី​ភស្ដុ​តាង​នៃ​សាច់​ក្រហម​បង្ក​ជំងឺ​មហារីក​ពោះ​វៀន​។
របាយ​ការណ៍​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ពី​វិធី​ការពារ​ជំងឺ​មហារីក​ពោះ​វៀន​ផង​ដែរ ដែល​ក្នុង​នោះ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​រូប​កែ​ប្រែ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដោយ​ងាក​មក​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ កាត់​បន្ថយ​គ្រឿង​ស្រវឹង ទទួល​ទាន​អាហារ​ដែល​ត្រឹម​ត្រូវ​ គ្រប់​គ្រង​ទម្ងន់​ជាដើម នឹង​ធ្វើ​ឲ្យ​កាត់​បន្ថយ​ករណី​ជំងឺ​មហារីក​ពោះ​វៀន​បាន​ដល់​ទៅ​ ៤៥​ភាគ​រយ ឬ​ក៏​ស្មើ​នឹង ៦៣០០០​ករណី​ក្នុង​មួយ​ឆ្នាំ​។​
ជំងឺ​មហារី​ក​ពោះ​វៀន​មិន​មាន​រោគ​សញ្ញា​ព្រមានជា​មុន​នោះ​ទេ នៅ​ពេល​ជំងឺ​នេះ​កើត​ឡើង​អ្នក​នឹង​ឃើញ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ ឈាម​ក្នុង​លាមក​ ឈឺ​ពោះ​ខ្លាំង​ មាន​អាការៈ​ទល់​លាមក​ ឬ​ក៏​រាគ​ ស្រក​ទម្ងន់​ ឬ​ហត់​ល្ហិត​ល្ហៃ​អស់​កម្លាំង​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.