អត្ថបទថ្មីៗ :

ស្ករគ្រាប់ជួយឲ្យអ្នកមានរាងស្វ៊ែលស្អាត

Sunday, December 11, 2011

ស្រ្ដី​ទទួលទាន​ស្ករ​គ្រាប់​
ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​ស្ករ​គ្រាប់​ និង​ស្ករ​សូកូឡា អាច​ធ្វើ​ឲ្យពួក​គេ​មាន​ចង្កេះ​តូច​ជា​ង​មុន ស្រក​ទម្ងន់​ និង​មាន​សន្ទស្សន៍​ម៉ាស់​របស់​ដង​ខ្លួន (​BMI) ទាប​ជា​ង​មុន​។
បន្ថែម​លើ​នេះទៀត អ្នក​ដែល​ទទួល​ទាន​ស្ករ​គ្រាប់​ និង​សូកូឡា​អាច​កាត់​បន្ថយ​​ហានី​ភ័យ​នៃ​ជំងឺ​លើ​ស​ឈាម​បាន ១៤ភាគរយ​ ​និង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះ​ដូង និង​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​ ១៥​ភាគ​រយ​ថែម​ទៀត​ផង​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ស្រាវ​ជ្រាវ​នេះ មិន​បាន​សំណូម​ពរ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទទួល​ទាន​ស្ក​រ​គ្រាប់​តែ​មួយ​មុខ​ដើម្បី​ស្រក​ទម្ងន់​នោះទេ។ បន្ថែម​លើ​ស្ករគ្រាប់​ ត្រូវ​ហាត់​ប្រាណ​​ដើម្បី​កាត់​បន្ថយ​នូវ​កម្រិត​កាឡូរី​ដែល​ចូល​ក្នុង​ខ្លួនផង​ដែរ​​។
អ្នក​ស្រី​​ ការ៉ូល អូនៀល (Carol O’Neil) ដែល​ជា​អ្នក​ស្រាវ​ជ្រា​វ​ម្នាក់​មក​ពី
សាកល​វិទ្យា​ល័យ​កសិកម្ម​ Louisiana State បាន​និយាយ​ថា អ្នក​ដែល​ចូល​រួម​ក្នុងកា​រ​ស្រាវ​ជ្រាវ​នេះ បាន​ទទួល​ទាន​ស្ករ​គ្រាប់មិន​សូវ​ជា​ច្រើន​ទេ ពោល​ជា​មធ្យម​ ១,៣អោន​ស៍ (៣៧​ក្រាម​)​ ក្នុង​មួយ​ថ្ងៃ​។
អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ទៀត បាន​ចង្អុល​បង្ហាញ​ថា ការ​ស្រាវជ្រាវ​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សួ​រអ្នក​ចូល​រួម​ឲ្យប្រាប់​ថា​ តើ​ពួកគេ​បាន​ទទួល​ទាន​អ្វី​នៅ​មុន​ការ​សួរ​នេះមួយ​ថ្ងៃ​។
អ្នក​ស្រី​ អូ​នៀល​ និង​សហការី​របស់​គាត់​បាន​វិភាគ​នូវ​ចម្លើយ​របស់​មនុស្ស​ពេញ​វ័យ​ជន​ជាតិ​អាមេរិក​ ច្រើន​ជាង​ ១៥,០០០​នាក់ អាយុ​ចាប់​ពី​ ១៩​ឆ្នាំ​ឡើង​ទៅ​។​ ជា​លទ្ធផល​ មាន​២០​ភាគ​រយ​នៃ​អ្នកចូល​រួម​បាន​ឆ្លើយ​ថា ពួ​កគេ​ទទួល​ទាន​ស្ករគ្រាប់​គ្រប់​ប្រ​ភេទ​ ដែល​រួម​មាន​ស្ករ​គ្រាប់​សូកូឡា និង​ស្ករ​គ្រាប់​ផ្អែម​។ ការ​ស្រាវ​ជ្រាវ​នេះ​ក៏​រក​ឃើញ​ដែរ​ថា មនុស្ស​ពេញ​វ័យ​មិនទទួល​ទាន​ស្ករ​គ្រាប់​ច្រើន​ដូច​កូន​ក្មេង​នោះ​ទេ​។​ អ្នក​ដែល​ឆ្លើយ​ថា បាន​ញ៉ាំ​គ្រាប់​ទាំង​នោះ មាន​ BMI ចំនួន​ ២៧,៧​ជា​មធ្យម ខណៈ​ដែល​អ្នក​មិន​ញ៉ាំ​ស្ករ​គ្រាប់​មាន BMI ២៨,២​។
ជា​ចុង​ក្រោយ​ការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ដែល​ទទួល​ទាន​ស្ករ​គ្រាប់​មាន​រាង​ស្វ៊ែល​ស្អាត​ ដោយសារ​តែ​អ្នក​ទាំង​នោះ​ទទួល​ទាន​នូវ​អាហារ​សម្រន់​ផ្សេង​ៗ​បាន​ត្រឹម​ត្រូវ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.