អត្ថបទថ្មីៗ :

មិនអាច​បិទ​ភ្នែក​ជា​រៀង​រហូត​ក្រោយ​វះ​កាត់​ផ្ទៃ​មុខ​

Sunday, December 11, 2011

អ្នក​ស្រី Leisz មិនអាច​បិទ​ភ្នែក​​បាន​
ស្រ្ដី​ម្នាក់​មាន​ឈ្មោះ​ថា Marilyn Leisz ត្រូវ​បាន​រស់​នៅក្នុង​ជីវិត​ដ៏​លំបាក​រយៈ​ពេល ៦ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​ការ​វះ​កាត់​កែសម្ផស្ស​បរាជ័យ​មួយ​។ ​ស្រ្ដី​ដែល​រស់​នៅ​សហរដ្ឋ​អាមេ​រិក​មួយ​នេះ មិន​អាច​បិទ​ភ្នែក​របស់​គាត់​ជា​រៀង​រហូត​ដោយ​សារ​កា​រ​វះ​កាត់​នេះ។ ទោះ​បីជា​ពេល​មុជ​ទឹក ពេល​គេង​ ក៏​អ្នក​ស្រី​មិន​អាច​បិទ​វា​បាន​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​ត្រូ​វ​ជួ​ប​នៅ​សុបិន្ត​អាក្រក់​នេះមួយ​ជីវិត​។ អ្នក​ស្រី​បាន​ព្យា​យាម​ទៅ​វះ​កាត់​ដើម្បី​ឲ្យ​ភ្នែក​​របស់គាត់​អាច​បិទ​បើក​បាន​ធម្ម​តា​ជាង​ ៣០​ដង​មក​ហើយ​តែ​នៅ​តែ​មិន​អាច​កែ​ខៃ​ឲ្យ​ដូច​ដើម​បាន​​។
អ្នក​ស្រី Leisz បាន​ប្រាប់​សារព័ត៌​មាន​ថា ពេល​ដែល​មុជ​ទឹក​ អ្នក​ស្រី​ត្រូវ
ដាក់​សារធាតុ​រំអិល​ម្យ៉ាង​ចូល​ទៅ​ក្នុង​ភ្នែក​ដើម្បី​កុំ​ឲ្យ​ទឹក​ និង​សាប៊ូ​ចូល​ភ្នែក​បាន​។ នៅ​ពេល​ដែល​មុជទឹក​ហើយ​ គាត់​ត្រូវ​លាង​ភ្នែក​គាត់​ចេញ​។ អ្វី​ដែល​ពិបាក​ជាង​នេះទៀត​ គឺ​ពេល​អ្នក​ស្រីចូល​ដំណេក​។ គាត់​ត្រូវ​ពាក់​ម៉ាស​នៅ​ត្រង់​ភ្នែក​ ដើម្បី​កុំឲ្យ​មាន​វត្ថុ​អ្វីចូល​ភ្នែក​គាត់​ក្នុង​ពេល​គេ​លក់​។
កាល​ពីថ្ងៃ​ពុធ​ សប្ដាហ៍មុន​នេះ អ្នក​ស្រី​បាន​ឈ្នះ​នៅ​ក្នុង​តុលាការ​ ដោយ​ចៅ​ក្រម​បាន​ផ្ដល់​នូវ​ជំងឺ​ចិត្ត​ដល់​អ្នក​ស្រី ចំនួន​ ១១៥,០០០ដុល្លារ​ ក្រោយ​ពី​រក​ឃើញ​ថា ការ​វះ​កាត់​នេះបាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ជួប​ប្រ​ទះ​នូវ​បញ្ហា​ភ្នែក​បើក​រហូត​នេះ​។ ប៉ុន្ដែ​ចៅ​ក្រម​ដដែល​ក៏​បាន​បដិសេធ​នូវ​ការ​ទាម​ទារ​របស់​អ្នក​ស្រី​ ដែល​ថា​អ្នក​ស្រី​គួរ​តែ​បាន​ច្រើ​ន​ជាង​នេះ ដោយ​សារ​តែ​អ្នក​ស្រី​ប្រ​ឈម​ជាមួយ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​។
មេធាវី​របស់​អ្នក​ស្រី Leisz ឈ្មោះ Roy Konray បាន​និយាយ​ថា គាត់​គួរ​តែ​ឈ្នះ​ដូច​អ្វី​ដែល​បាន​រំពឹង​ទុក ព្រោះ​ការ​វះ​កាត់​នេះ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ស្រី​ជួយ​ប្រទះ​នូវ​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​នេះមែន​​។
សូម​បញ្ជាក់ថា អ្នក​ស្រី​បាន​ជួប​ប្រ​ទះនូវ​បញ្ហា​បរា​ជ័យ​ក្នុង​ការ​វះ​កាត់​ផ្ទៃ​មុខ​នេះ ជា​ច្រើ​​នឆ្នាំ​​មក​ហើយ​ ប៉ុន្ដែ​ពេល​នេះ​តុលាការ​បាន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​អ្នក​ស្រីតែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ អ្នក​ស្រី​បាន​ទៅ​វះកាត់​កែ​សម្រួល​វា​ឡើង​វិញ ជា​ង​ ៣០​ដង​ ដោយ​ការ​ឈឺ​ចាប់​បំផុត​ តែ​អ្វី​ៗ​ហាក់ដូច​ជា​មិន​បាន​ផល​ទាល់​តែ​សោះ​។ ស្រប​ជា​មួយ​គ្នា​នេះដែរ អ្នក​ស្រី​ក៏​មាន​ការ​ភ័យ​ខ្លាច​ថា ភ្នែក​របស់​អ្នក​ស្រី​នឹង​មើល​លែង​ឃើញ​ក្នុង​ពេល​ណា​មួយ​មិន​ខា​ន​​។
អ្ន​ក​ស្រី​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​ទាំង​អារម្មណ៍​ក្ដុក​ក្ដួល​ថា​ អ្នក​ស្រីមាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​លួច​យក​ទៅ​បាត់​ទៅ​ហើយ​។
មិន​មែន​តែ​អ្នក​ស្រីប៉ុណ្ណោះ​ទេ​ ដែល​ទទួល​រង​ផល​អវិជ្ជ​មាន​ក្រោយ​ពី​ការ​វះកាត់​ផ្ទៃ​មុខ មាន​មនុស្ស​ជា​ច្រើន​ទៀត​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​ផង​ដែរ ដូច​ជា​ធ្វើឲ្យ​ខូច​ទម្រង់​មុខ​ទាំង​មូល​ជា​ដើម​​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.