
ថ្នាំពន្យារកំណើត
ការស្រាវជ្រាវនេះ បានរកឃើញថា ១៨ភាគរយនៃក្មេងជំទង់អាយុពី ១៣ឆ្នាំ ទៅ ១៨ឆ្នាំបានប្រើប្រាស់ថ្នាំលេបពន្យារកំណើត ដែលចំនួននេះមានការកើនឡើងដូចមេឃ និងដីបើប្រៀបធៀបទៅឆ្នាំ ២០០២។
ចាប់ពីឆ្នាំ ២០០២ រហូតមកដល់ឆ្នាំ ២០០៩ មានក្មេងស្រីដែលប្រើថ្នាំពន្យារកំណើតកើនឡើងរហូតដល់ ៥០ភាគរយ។ ក្នុងចំណោមនោះ ក្មេងជំទង់ដែលមានអាយុច្រើនប្រើច្រើនជាងក្មេងដែលមានអាយុតិច ពោលគឺក្មេងស្រីដែលមានអាយុ ១៨ឆ្នាំ មាន ២៧,១ភាគរយមានការពន្យារកំណើត ខណៈដែលក្មេងស្រីវ័យ ១៣ឆ្នាំមាន ៣,៧ភាគរយ។
របាយការណ៍ក្នុងការស្រាវជ្រាវដដែលក៏បានបញ្ជាក់ផងដែរថា
ថ្នាំពន្យារកំណើតម៉ាក Yaz ដែលផលិតដោយក្រុមហ៊ុនបាយើ គឺជាថ្នាំដែលពេញនិយមបំផុតសម្រាប់ក្មេងស្រី វ័យចាប់ពី ១៣ឆ្នាំ ដល់១៨ឆ្នាំ ។ការសិក្សានេះ គឺធ្វើទៅតាមទិន្នន័យដែលបានមកពីកម្មវិធីផ្ទុកទិន្នន័យដាតាបែស របស់ថមសុនរ៉យទ័រ។ នៅក្នុងរបាយការណ៍នេះក៏ប្រាប់ដែរថា អ្នកដែលត្រូវកត់ត្រាចូលក្នុងទិន្នន័យ គឺចាប់ពីក្មេងស្រី១៣ឆ្នាំ ដល់ស្រ្ដីអាយុ ៣៣ឆ្នាំ ដែលបានប្រើថ្នាំពន្យារកំណើតយ៉ាងហោចណាស់ក៏៦ខែដែរ។
យោងតាមប្រភពដដែលខាងលើ ក៏អាចឲ្យយើងដឹងបានដែរថា ការចំណាយទៅលើថ្នាំពន្យារកំណើតមានចំនួន ១២,៧៩លានដុល្លារ ដែលកើនឡើងពី ១១,៩០លានដុល្លារកាលពីឆ្នាំ ២០០២។
សូមបញ្ជាក់ថា ថមសុនរ៉យទ័រគឺជាក្រុមហ៊ុនដ៏ធំ ដែលក្នុងនោះទីភ្នាក់ងារព័ត៌មានរ៉យទ័រក៏ស្ថិតនៅក្រោមក្រុមហ៊ុនថមសុនរ៉យទ័រផងដែរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment