
គំនូសតាងគ្រោះថ្នាក់របស់បារី
នៅក្នុងរបាយការណ៍ថ្មីនេះលោកវេជ្ជបណ្ឌិត ប្រាយអ៊ែន រ៉ូស្រ្ដុន (Brian Rostron) មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានប្រើនូវទិន្នន័យដែលបានមកពីការធ្វើការស្ទង់មតិស្ដីពីសុខភាពលក្ខណៈជាតិ ដែលបានសួរមនុស្សជិត ២៥ម៉ឺននាក់ ថាតើពួកគេជក់បារីអស់ប៉ុន្មានពេលបច្ចុប្បន្នក៏ដូចជាពេលអតីតកាល។
អ្នកចូលរួមទាំងអស់នោះត្រូវបានគេតាមដានអង្កេត ក្រោយពីសួរហើយរយៈពេលពី ២ទៅ៩ឆ្នាំ ក្រោយពីបំពេញនូវសំណួរដែលបានសួរទាំងប៉ុន្មាន។ ការសួរនេះបានបញ្ចប់កាលពីឆ្នាំ២០០៦ ហើយគិតមកដល់បច្ចប្បន្ននេះ ពួកគេបានស្លាប់អស់ ១៧,០០០នាក់ហើយ។
លោកវេជ្ជបណ្ឌិត រ៉ូស្រ្ដុន ដែលបច្ចុប្បន្នកំពុងធ្វើការនៅស្ថាប័នអាហារ និងឱសថ បានធ្វើការគណនាពីអត្រាអ្នកជក់បារី និងអ្នកមិនជក់បារី ទៅតាមអាយុ និងភេទ។ យោងតាមការគណនារបស់គាត់បានឲ្យឃើញថា ជាមធ្យមមនុស្សប្រុសប្រមាណ ២៩ម៉ឺននាក់នៃអ្នកជក់បារីបានស្លាប់ក្នុងមួយឆ្នាំៗ រវាងឆ្នាំ ២០០២ ដល់ ២០០៦ ខណៈដែលស្រ្ដីមានចំនួន ២៣ម៉ឺននាក់ ដែលសរុបទាំងប្រុសទាំងស្រីទៅមានលើសកន្លះលាននាក់។
និយាយជារួម នៅក្នុងសហរដ្ឋអាមេរិកមានអត្រាស្លាប់ ២,៥លាននាក់ជារៀងរាល់ឆ្នាំ នេះបើយោងតាមទិន្នន័យបានមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជម្ងឺរបស់អាមេរិក។
ក្នុងចំណោមអ្នកជក់បារី និងអ្នកធ្លាប់ជក់បារី អ្នកដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារការជក់បារីជាងគេ គឺក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ដល់ ៧៤ឆ្នាំ។ អ្នកនៅក្នុងចន្លោះអាយុនេះ មានអត្រាស្លាប់បីដងលើសអ្នកមិនជក់បារី ប្រសិនបើពួកគេជក់អស់ពីមួយទៅពីរកញ្ចប់ក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញអត្រាអ្នកជក់បារីមានការថយចុះខ្លះដែរនៅក្នុងពីរបីទសវត្សចុងក្រោយនេះ ដោយសារតែគ្រោះថ្នាក់របស់បារី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
នៅក្នុងការសិក្សាថ្មីនេះ ក៏បានបញ្ជាក់ដែរថា ត្រឹមឆ្នាំ២០០៧ មានយុវជនដែលជក់បារីអស់ច្រើន (លើសពី២០ដើមក្នុងមួយថ្ងៃ) ចំនួន ៧ភាគរយ បើប្រៀបធៀបទៅឆ្នាំ ១៩៦៥មានចំនួន ២៣ភាគរយ។
បច្ចុប្បន្ននេះ មានប្រជាជនប្រមាណ ៥ទៅ៦លាននាក់ បានស្លាប់ដោយសារការជក់បារីនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment