អត្ថបទថ្មីៗ :

ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​អ្នក​មាន​មេរោគ​ថ្លើម C

Sunday, December 11, 2011


របៀប​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ​ C
ការ​រួម​បញ្ចូល​គ្នា​នូវ​ថ្នាំ​បី​មុខ​ខុស​គ្នា​ដោយ​រួម​ទាំង​ភ្នាក់ងារ​ប្រឆាំង​មេរោគ​ថ្មី​មួយ​នោះ បាន​បង្ហាញ​ពី​លទ្ធផល​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ថ្លើម​ប្រភេទ C ជា​ជំងឺ​មួយ​ដែល​បំផ្លាញ​មុខងារ​ថ្លើម នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។
សហ​អ្នក​និពន្ធ​លោក ស្ទួត ហ្គ័រដុង (Stuart Gordon) មក​ពី​មន្ទីរ​ពេទ្យ Henry Ford Hospital នៅ​​ទី​ក្រុង​ដេត្រ័យ សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​សិក្សា​នេះ​បាន​បង្ហាញ​ពី​ការ​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​ និង​ ការ​ព្យាបាល​ដ៏​មាន​សក្ដានុពល​មួយ​សម្រាប់​ប្រជាជន​ដែល​មាន​រោគ​ថ្លើម​ប្រភេទ C និង​ដែល​មិន​​អាច​ព្យាបាល​បាន​ក្នុង​ពេល​អតីតកាល។ ការសិក្សា​នេះ​ក៏​បាន​បើក​​សករាជ​ថ្មី​ចំពោះ​ការ​អភិវឌ្ឍ​ថ្នាំ​ពេទ្យ​ដែល​នឹង​ផ្ដល់​ជូន​កន្លែង​មួយ​សម្រាប់​ភ្នាក់ងារ​ប្រឆាំង​មេរោគ​ដើម្បី​ព្យាបាល​រោគ​ថ្លើម​ប្រភេទ C និង យើង​កំពុង​តែ​ជា​សាក្សី​នៃ​ការ​ឈាន​ទៅ​មុខ​ដ៏​លឿន​មួយ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ ទាំង​នេះ។
របាយការណ៍​នេះ​បាន​បោះពុម្ព​ក្នុង​ព្រឹត្តិបត្រ​​វេជ្ជសាស្ត្រ​​ New England​ នា​ថ្ងៃ​ទី ៣១ ខែ មីនានេះ... បាន​បង្ហាញ​​ពី​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយ​ដែល​គេ​ហៅ​ថា Boceprevir ក្នុង​ការ​ព្យាបាល​​អ្នក​ជំងឺ​ថ្លើម​ប្រភេទ C ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​​ឆ្លង​ដល់​ប្រជា​ពល​រដ្ឋ​អាមេរិក​ចំនួន​ប្រហែល​៣.២​លាន​នាក់។
​​​​​​​​​កាល​ពី​មុន ជំងឺ​នេះ​អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​នេះ និង អាច​ឆ្លង​ដោយ​ការ​ចាក់​សឺរ៉ាំង​ ឬ​ការ​បឺត​ ឬ​ក៏​ជក់​កូកាអ៊ីន​រួម​គ្នា ជា​ពិសេស​​គឺ​ការ​រួម​ភេទ​ដោយ​មិន​មាន​ការ​ការពារ​ជា​មួយ​អ្នក​មាន​មេរោគ។
បច្ចុប្បន្ន​នេះ​មិន​មាន​វ៉ាក់សាំង​សម្រាប់​មេរោគ​ថ្លើម​ប្រភេទ C ទេ និង មជ្ឈមណ្ឌល​ការពារ និង គ្រប់គ្រង​ជំងឺ​បាន​ព្យាករណ៍​ថា មាន​អ្នក​ស្លាប់​ប្រមាណ​១២,០០០​នាក់​ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​រោគ​ថ្លើម និង​ មហារីក​ថ្លើម ដែល​មាន​ភ្ជាប់​ជា​មួយ​ជំងឺ​ដ៏​ទៃ​ទៀត។ ភាគ​ច្រើន​អ្នក​ដែល​មាន​មេរោគ​ថ្លើម​នឹង​មិន​មាន​ចេញ​រោគ​សញ្ញា​ក្នុង​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​នៅ​ពេល​ដែល​គ្រូ​ពេទ្យ​បាន​រក​ឃើញ​នោះ វា​តែង​តែ​យឺត​ពេល​ទៅ​ហើយ​ដើម្បី​ព្យាបាល​ជា​មួយ​ថ្នាំ​ពីរ​មុខ​​នា​ពេល​បច្ចុប្បន្ន​នេះ។
អាន ខ្មែរ សង្ឃឹម​ថា ប្រជា​ពល​រដ្ឋ​យើង​នឹង​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ការពារ​មុន​ពេល​ដែល​ជំងឺ​ណា​មួយ​​វិវឌ្ឍ​ទៅ​ដល់​ដំណាក់​កាល​ដែល​ពិបាក​​ព្យាបាល និង​ ចំណាយ​ច្រើន។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.