មានការសិក្សាទៅលើរូបភាពខួរក្បាលមនុស្សចំនួន៤០នាក់ ដែលមានពិសោធក្នុងការបែកបាក់ស្នេហាបានបង្ហាញថា ទាំងការឈឺចាប់ក្នុងរាងកាយ និង ផ្លូវចិត្តកើតឡើងក្នុងកន្លែងដូចគ្នានៅខួរក្បាល។លោកសាស្ត្រាចារ្យ ផ្នែកចិត្តសាស្ត្រ អេថាន ក្រូស (Ethan Kross) បាននិយាយថា លទ្ធផលនេះបានផ្ដល់អត្ថន័យថ្មីមួយចំពោះគំនិតដែលថា មានការឈឺចាប់នៅពេលដែលសង្គមមិនទទួលយកអ្នកនោះ។
ការរកឃើញនេះបានអះអាងថា ប្រជាជនដែលមានវប្បធម៌ និង ភាសាផ្សេងគ្នាបានប្រើប្រាស់...
ពាក្យដូចជា ចុកចាប់ និង ឈឺចាប់ ដើម្បីពិពណ៌នាអំពីការឈឺចាប់ទាំងផ្នែករាងកាយ និង ផ្លូវចិត្ត នេះបើតាមអ្នកស្រាវជ្រាវដែលបានសរសេរបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រដំណើរទៅមុខនៃបណ្ឌិត្យសភាជាតិវិទ្យាសាស្ត្រ។
លោក ក្រូស បានបន្ថែមថា ចូរចាក់កាហ្វេក្ដៅមួយពែងលើរាងកាយរបស់អ្នក និង គិតអំពីរបៀបដែលអ្នកត្រូវបានគេបដិសេធនៅពេលដែលអ្នកមើលទៅរករូបភាពបុគ្គលម្នាក់ដែលអ្នកមិនមានបំណងចែកផ្លូវជាមួយ និង ការហាក់ដូចជាចេញមកនូវប្រភេទផ្សេងៗគ្នានៃការឈឺចាប់។ តែការសិក្សានេះបង្ហាញថា វាអាចមានភាពស្រដៀងគ្នាច្រើនជាងអ្វីដែលយើងបានគិតពីមុននោះ។
គាត់ក៏បានលើកឡើងថែមផងដែរថា ការរកឃើញនេះមានភាពស្របគ្នានិងគំនិតដែលថាបទពិសោធពីការដែលមិនទទួលយក ឬ ការបាត់បង់ឋានៈសង្គមជាទូទៅជាង អាចបង្ហាញនូវអារម្មណ៍ជាសភាវគតិដែលវាមានលក្ខណៈដូចគ្នាទៅនឹង ឬ ពាក់ព័ន្ធនឹងការឈឺចាប់ផ្នែករាងកាយ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមីស៊ីហ្គែន សហរដ្ឋអាមេរិកបានធ្វើការសន្និដ្ឋានថា ការឈឺចាប់ និងការបដិសេធពីសង្គមមានលក្ខណៈជាន់គ្នាក្នុងខួរក្បាល តែបានបន្ថែមថាចាំបាច់ត្រូវមានការសិក្សាច្រើនថែមទៀតក្នុងពេលអនាគតដើម្បីផ្ដល់ឲ្យអ្នកវិទ្យាសាស្ត្រនូវគំនិតថ្មីៗទៀតពីរបៀបដែលតើការបដិសេធដោយសង្គមអាចនាំទៅរកការចេញរោគសញ្ញាឈឺចាប់ផ្នែករាងកាយ និង ភាពច្របូកច្របល់។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment