
ទីក្រុងដែលពោរពេញទៅដោយខ្យល់កខ្វក់
ក្រុមអ្នកស្រាវជ្រាវទាំងនេះ បានរកឃើញថា ផលប៉ះពាល់រយៈពេលវែងនៃការដកដង្ហើមស្រូបយកខ្យល់កខ្វក់ អាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរនៅក្នុងខួរក្បាលរបស់យើង បន្ថែមលើផលប៉ះពាល់ផ្សេងទៀត ដូចជាប៉ះពាល់បេះដូង និងសួត ដូចដែលយើងធ្លាប់ដឹងរួចមកហើយ។
អ្នកស្រី Laura Fonken ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ និងជាអ្នកជំនាញខាងប្រព័ន្ធសរសៃប្រសាទ បានឲ្យដឹងថា
ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវនេះ យើងសង្កេតឃើញថា ធាតុពុលដែលមាននៅក្នុងខ្យល់ មានផលប៉ះពាល់អវិជ្ជមានច្រើនអណេកចំពោះខួរក្បាល ដែលអាចឈានទៅដល់ការជួបបញ្ហាសុខភាពផ្សេងៗទៀត។ព័ត៌មាននេះ គឺជាព័ត៌មានមួយដ៏សំខាន់សម្រាប់ដាស់តឿនដល់អ្នកដែលទទួលរងផលប៉ះពាល់ពីការបំពុលខ្យល់នេះខ្លាំង ដូចជាអ្នកដែលធ្វើការរកស៊ីនៅកន្លែងដែលសម្បូររោងចក្រ និងកន្លែងដែលសម្បូរការបំពុលបរិយាកាសច្រើន។
មិនមែនមានតែការស្រាវជ្រាវថ្មីនេះទេ ដែលរកឃើញបែបនេះ ការស្រាវជ្រាវមុនៗដែលធ្វើឡើងទៅលើសត្វកណ្ដុរ ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ថែមទាំងរកឃើញថា កង្វក់ខ្យល់ក៏អាចបង្កឲ្យកើតជំងឺទឹកនោមផ្អែម លើសឈាម និងធាត់លើសទម្ងន់ផងដែរ។ ចំណែកឯការស្រាវជ្រាវថ្មីនេះ គឺគ្រាន់តែផ្ដោតជាសំខាន់ទៅលើផលប៉ះពាល់នៃខួរក្បាលប៉ុណ្ណោះ។
យោងតាមការស្រាវជ្រាវជាច្រើនបែបនេះ យើងអាចសន្និដ្ឋានបានថា កង្វក់ខ្យល់ពិតជាមានផលប៉ះពាល់ចំពោះសុខភាពច្រើនណាស់។ បើតាមការឲ្យដឹងពីលោក Randy Nelson ដែលអ្នកស្រាវជ្រាវម្នាក់ដែរនោះ បាននិយាយថា ប្រសិនបើយើងស្វែងយល់ពីផលប៉ះពាល់ពីកង្វក់ខ្យល់ឲ្យបានកាន់តែច្រើន នោះយើងនឹងខ្លាចលែងហ៊ានស្រូបខ្យល់នៅទីសាធារណៈទៀតហើយ ព្រោះមានភស្ដុតាងច្រើនពេក ដែលបញ្ជាក់ពីផលអវិជ្ជមានចំពោះសុខភាពរបស់យើង។
គួរបញ្ជាក់ផងដែរថា កង្វក់ខ្យល់ ឬខ្យល់ពុល គឺជាប្រភេទជាតិពុល ដែលបង្កើតឡើងដោយ គ្រឿងយន្តដែលចរាចរតាមផ្លូវ រោងចក្រ និងធូលីដី។ សារធាតុពុលទាំងនោះគឺតូចណាស់ ដែលយើងមិនអាចមើលឃើញនោះទេ ដែលទំហំរបស់វាអាចមើលឃើញតាមមីក្រូទស្សន៍គឺ ២,៥មីក្រូម៉ែត្រ (តូចជាងសរសៃសក់របស់យើងដល់ទៅ ៣០ដង)។ មេរោគទាំងនោះ អាចចូលទៅដល់ជ្រៅក្នុងខ្លួនយើង ដូចជាទៅកាន់សួត និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment