
ខ្ទឹមស
ខាងក្រោមនេះ គឺជាផលប្រយោជន៍សុខភាពចំនួន៥ នៃខ្ទឹមស ដែលខ្មែរសារិកានាំមកជូនលោកអ្នក៖
១- ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក៖ សារធាតុ Germanium ដែលមាននៅក្នុងខ្ទឹមស គឺជាទីភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកដ៏ល្អបំផុត។ ក្រៅពីមានផ្ទុកនូវសារធាតុ Germanium ខ្ទឹមសនៅមានសារធាតុប្រឆាំងនឹងមហារីកជាច្រើនទៀត ដូចជា Quercetin, Daillyl Sulphide, Allin និង Ajoene។ សារធាតុទាំងអស់នេះ អាចទប់ស្កាត់នូវភ្នាក់ងារបង្កជំងឺមហារីកបានយ៉ាងប្រសើរ។
២- ខ្ទឹមសជាអង់ទីប៊ីយោទិក ធម្មជាតិ (ប្រឆាំងនឹងមេរោគ)៖ ខ្ទឹមសមានផ្ទុកទៅដោយសារធាតុ Allicin ដែលជាអ្នកប្រឆាំងនឹងបាក់តេរីដ៏ខ្លាំងបំផុត ហើយជួយឲ្យរាងកាយយើងអាចកសាងបាននូវប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងមេរោគបានទៀតផង។ ខ្ទឹមសក៏អាចប្រឆាំងនឹងសារធាតុពុលបានផងដែរ។
៣- ជួយបញ្ចុះកម្រិតឈាមដែលឡើងខ្ពស់ (លើសឈាម)៖ ខ្ទឹមស អាចជួយធ្វើឲ្យកម្រិតឈាមក្នុងខ្លួនអ្នកស្ថិតនៅកម្រិតធម្មតា។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានលើសឈាម ហើយលេបខ្ទឹមសជារៀងរាល់ថ្ងៃ រយៈពេល៥ខែ អាចបញ្ចុះសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធិភាព ដូចអ្នកជំងឺលើសឈាមដែលលេបថ្នាំបញ្ចុះសម្ពាធឈាមផងដែរ។
៤- ជួយព្យាបាលជំងឺទាក់ទងនឹងរំលាយអាហារ៖ ខ្ទឹមត្រូវបានគេចាត់ទុកថាជាឱសថអច្ឆរិយៈក្នុងការព្យាបាលជំងឺរាកមួល, រលាកស្រោមពោះវៀនធំ, និងជំងឺរាគ។ វាក៏អាចព្យាបាលជំងឺរលាកក្រពះបានផងដែរ។
៥- ព្យាបាលរោគស្បែក៖ ក្រៅពីជួយព្យាបាលជំងឺជាច្រើនខ្ទឹមស ក៏អាចជួយកាត់បន្ថយឱកាសនៃជំងឺស្បែកបានជាច្រើនទៀតផង។ វាក៏អាចជួយបន្សុទ្ធប្រព័ន្ធឈាមនៅក្នុងខ្លួន ហើយនិងការពារជំងឺមុន អាចន៍រុយ ជំងឺបូស និងជំងឺទាក់ទងនឹងស្បែកជាច្រើនទៀត។
ដូច្នេះ ការប្រើប្រាស់នូវខ្ទឹមស នៅក្នុងការចម្អិនម្ហូបប្រចាំថ្ងៃគឺពិតជាមានប្រយោជន៍ច្រើនសម្បើមណាស់ចំពោះសុខភាព ហើយវាអាចជួយឲ្យម្ហូបអាហារកាន់តែឆ្ងាញ់បានថែមទៀត។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment