អត្ថបទថ្មីៗ :

វិធី​សាស្រ្ដ​៦យ៉ាង ដើម្បី​លុប​​បំបាត់​អារម្មណ៍​ស្រ្ដេសន៍​

Sunday, December 11, 2011

តាំង​សមាធិ កាត់បន្ថយ​ស្រេ្ដសន៍​
ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​នឿយ​ហត់​ញឹក​ញាប់ មិនឃ្លាន​ចំណីរ ឈឺក្បាល អារម្មណ៍​មិន​នឹង​នរ គេង​មិនលក់ នោះ​លោក​អ្នក​កំពុង​តែ​ជួប​ប្រទះ​នូវ​អារម្មណ៍​​ស្រ្ដេសន៍​ (Stress) ហើយ​។​ ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា​ សូម​នាំ​មក​ជូន​លោក​អ្នក​នូវ​យុទ្ធ​សាស្រ្ដ​លឿន​បំផុត និង​មាន​ប្រសិទ្ធិភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អារម្មណ៍​ស្រ្ដេសន៍​នេះ​។
នេះ​គឺ​ជា​វិធី​សាស្រ្ដ​ចំនួន​៦ ដែល​អាច​ជួយ​លោក​អ្នក​រំសាយ​អារម្មណ៍​តាន​តឹង​ តប់​ប្រមល់​នេះ​បាន​ ទាំង​នៅ​កន្លែង​ធ្វើ​ការ ទាំង​នៅ​ផ្ទះ ៖
ការ​តាំង​សមាធិ៖ ការ​តាំង​សមាធិ បានក្លាយ​ទៅ​ជា​វិធីក្នុង​សម័យ​ថ្មី​នេះ សម្រាប់​វាយ​ប្រហារ ស្រ្ដេសន៍​។ ការ​តាំង​សមាធិ អាច​ជួយ​បន្ធូរ​បន្ថយ​នូវ​អារម្មណ៍​លោក​អ្នក​ឲ្យ​ធូរ​ស្រាល និង​ជួយ​បេះ​ដូង​ឲ្យ​លោត​ក្នុង​អត្រា​មួ​យ​ត្រឹម​ត្រូវ​។
-បណ្ដែត​​បណ្ដោយ ​ ឬ​ផ្ដេក​ផ្តួលតាមវិញ្ញាណ​​៖ ​វិធី​លឿន​បំផុត ដើម្បី​លុប​បំបាត់​អារម្មណ៍​ស្រ្ដេសន៍ គឺ​ការ​បណ្ដែត​បណ្ដោយ​តាម​អារម្មណ៍ ដោយ​ប្រើ​វិញ្ញាណ​របស់​លោក​អ្នក​។ ​វិញ្ញាណ​ដែល​លោក​អ្នក​អាច​ប្រើ​បាន​ អាច​មាន​ដូច​ជា​ការ​មើល​នឹង​ភ្នែក ស្ដាប់​នឹង​ត្រចៀក ស្រង់​រសជាតិ ស្រង់​ក្លិន ចាប់​កាន់ ឬ​ក៏​ការ​ធ្វើ​ចលនា​រាងកាយ​។ អ្នក​អាច​អង្គុយ​សម្រាក​ញ៉ាំ​សូកូឡា ឬ​អង្គុយ​មើល​ខ្សែ​ភាព​យន្ត​ដែល​អ្នក​ចូល​ចិត្ត​ ដែល​ទាំង​នេះ​អាច​ជួយ​ឲ្យ​លោក​អ្នក​បន្ធូរ​បន្ថយ​អារម្មណ៍​បាន​។
ចែក​រំលែក​ជាមួយ​មិត្ត​ភក្ដិ៖ ការ​បញ្ចេញ​នូវ​អារម្មណ៍​ក្នុងបេះ​ដូង​របស់​អ្នក​ចេញ​មក​ក្រៅ​ជាមួយ​នឹង​មិត្ត​ភក្ដិ​ដ៏​ល្អ​របស់​លោក​អ្នក​ ក៏​អាច​ជួយ​កាត់​បន្ថយ​ស្រ្ដេស​បាន​ដែរ​។ ការ​និយាយ​ប្រាប់​មិត្ត​ភក្ដិ​ដែល​ពូកែ​ស្ដាប់ ឬ​មិត្ត​ភក្ដិ​ណា​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ពេល​ស្ដាប់​អ្នក​ដោយ​អារម្មណ៍​អត់​ធ្មត់​។ 
សើច​៖ ការ​សើច​ចេញ​ពី​ក្នុងចិត្ត​ចេញមក​ក្រៅ​គឺ​ជា​ឱសថ​មួយ​ដ៏​ល្អ​បំផុត សម្រាប់​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​ និង​ការ​ព្រួយ​បារម្មណ៍​។ ស្រ្ដេសន៍​អាច​នាំ​ទៅដល់​ការ​រឹត​តឹង​ណែន​សាច់​ដុំ ដែល​ធ្វើ​ឲ្យ​កាត់​បន្ថយ​នូវ​ការ​ផ្គត់​ផ្គង់​អុក​ស៊ី​ហ្សែន ដូច្នេះ អ្នក​ត្រូវ​សើច​ដើម្បី​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ គេច​ចេញ​ពី​ភាព​ស្រ្ដេសន៍​។
ដ​ក​ដង្ហើម​វែងៗ មួយ​ៗ (ហាត់​ប្រាណ​ដង្ហើម)៖ នេះ​ក៏​ជា​តិចនិច​នៃ​ការ​​គ្រប់​គ្រងស្រ្ដេសន៍​មួយ​ដ៏​ល្អ​ផង​ដែរ​។ ស្រ្ដេសន៍​ ប្រសិន​បើ​អ្នក​មិន​បញ្ឈប់​វា​ភ្លាម​ៗ​ទេ វា​អាចឈាន​ទៅ​ដល់​ការ​ស្រេ្ដសន៍​រ៉ាំ​រ៉ៃ​ ត្រាំ​ត្រែង​បាន​។ ការ​ដក​ដង្ហើម ឬ​ហៅ​ម្យ៉ាងថា​ការហាត់​ប្រាណ​ដោយ​ដក​ដង្ហើម​ អាច​ជួយ​បញ្ឈប់​ស្រេ្ដសន៍​បាន​ ហើយ​នាំ​ឲ្យ​បេះ​ដូង​លោក​អ្នក​ លោត​ក្នុង​ល្បឿន​មួយ​ធម្មតា និង​ធ្វើ​ឲ្យ​អារម្មណ៍​អាច​សម្រាក​ ឬ​ស្រាក​ស្រានបាន។​
រៀប​ចំគម្រោង​សកម្មភាព៖ គម្រោង​សកម្មភាព​នេះ គឺ​សំដៅ​ទៅ​លើ​សកម្មភាព​កំសាន្ត​ លម្ហែរ​អារម្មណ៍​។ នៅ​ចន្លោះពេល​ទំនេរ​ពី​ការងារ​ អ្នក​អាច​រៀប​ចំ​ផែន​ការ​ចេញ​ក្រៅ​ជាមួយ​មិត្ត​ភក្ដិ​ ឬ​ក្រុម​គ្រួសារ​ ដើម្បី បំភ្លេច​នូវ​អារម្មណ៍​ភ័យ​ព្រួយ តាន​តឹង តប់​ប្រមល់ ឬ​ហៅ​ដោយ​ខ្លី​ថា​ ស្រ្ដេសន៍​នោះ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.