អត្ថបទថ្មីៗ :

វិធី​ថ្មី​ក្នុង​ការ​ព្យាបាល​មហារីក​សួត

Sunday, December 11, 2011

ទី​តាំង​សួត​របស់​មនុស្ស
យោល​ទៅ​លើ​ការ​ការ​សិក្សា​​របស់​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ការ​រាប់​ចំនួន​កោសិកា​​មហារីក​សួត​ក្នុង​ឈាម​អ្នក​ជំងឺ​អាច​ជួយ​ពន្យល់​ពី​របៀប​ដែល​ជំងឺ​នេះ​វិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជម្រើស​នៃ​ការ​ព្យាបាល។
ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​បាន​​បោះផ្សាយ​លើ​ព្រឹត្តិបត្រ​ Clinical Oncology អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​លម្អិត​ពី​របៀប​នៃ​ការ​សិក្សា​ពី​​ចំនួន​កោសិកា​ដែល​មាន​បញ្ហា (CTCs) ដែល​មាន​នៅ​ក្នុង​​អ្នក​ជំងឺ​មហារីក​សួត​ចំនួន​១០១​នាក់​​មុន​ និង​ក្រោយ​ពេល​មួយ​វដ្ដ​នៃ​ការ​ព្យាបាល​ដោយ​គីមីសាស្ត្រ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​មាន​...
CTCs ប្រាំ​ឬ​ច្រើន​ជាង​នេះ មាន​ឱកាស​រស់​នៅ​តិច​តួច។ រយៈ​ពេល​ជា​មធ្យម​ដែល​អាច​រស់​នៅ​បាន​​សម្រាប់​អ្នក​ជំងឺ​នេះ​គឺ ៣.៤​ខែ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​CTCs ប្រាំ​ឬ​​ច្រើន​ជាង​នេះ បើ​ប្រៀបធៀប​​នឹង ៨.១​ខែ​សម្រាប់​អ្នក​ជំងឺ​ដែល​មាន​ CTCs តិច​ជាង​ប្រាំ។
ការ​រក​ឃើញ​នេះ​ក៏​បាន​ស្នើ​ថា ការ​រាប់​CTCs​ ជា​មធ្យោបាយ​សាមញ្ញ​ដើម្បី​ត្រួត​ពិនិត្យ​ពី​សុខភាព​អ្នក​ជំងឺ​ដែល​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ក្នុង​កំលុង​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​ចាប់​ផ្ដើម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​ស្រាវជ្រាវ។ ​អ្នក​ស្រី​វេជ្ជបណ្ឌិត Fiona Blackhallធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​មហារីក​ Christie​នៅManchester​​ដែល​ឧបត្ថម្ភ​​ថវិកា​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​UK បាន​និយាយ​ថា យើង​ចាំបាច់​ដើម្បី​ធ្វើ​តេស្ត​លើ​អ្នក​ជំងឺ​ច្រើន​ទៀត ប្រសិន​បើ​ការ​រក​ឃើញ​របស់​យើង​ទទួល​បាន​ការ​គាំទ្រ នោះ​វា​ជា​ការ​ព្យាបាល​មួយ​ដ៏​មាន​សក្ដានុពល​សម្រាប់​​បុគ្គល​អ្នក​ជំងឺ​ និង​អាច​ស្វែង​រក​មធ្យោបាយ​ថ្មី​ៗ​​​ដើម្បី​ព្យាបាល។
មហារីក​សួត​បាន​សម្លាប់​មនុស្ស​ប្រហែល ១.២​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​លើ​ពិភពលោក និង​មាន​អត្រា​អ្នក​រស់រាន​មាន​ជីវិត​តិចតួច​ណាស់​បើ​ប្រៀប​ធៀប​នឹង​អ្នក​ជំងឺ​មហារីក​ដ៏​ទៃ​ទៀត ​ពី​ព្រោះ​ពីរ​ភាគ​បី​នៃ​អ្នក​ជំងឺ​ត្រូវ​បាន​គេ​រក​ឃើញ​ជំងឺ​នេះ​យឺត​ពេល​ទៅ​ហើយ ​​នៅ​ពេល​ដែល​ការ​ព្យាបាល​មិន​អាច​ធ្វើ​បាន​ក្នុង​ដំណាក់​កាល​នេះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.