អត្ថបទថ្មីៗ :

ថ្លើម​​មាន​ខ្លាញ់​ប្រឈម​មុខ​ជំងឺ​ទឹក​នោម​ផ្អែម​

Sunday, December 11, 2011

ថ្លើម​មាន​ខ្លាញ់​ច្រើន​
អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ​ស្តេនហ្វត​នៃ​រដ្ឋ​កាលីហ្វ័រនៀ​បាន​និយាយ​ថា អ្នក​ដែល​មាន​ថ្លើម​ផ្ទុក​​​ខ្លាញ់​​ច្រើន​​អាច​​​អភិវឌ្ឍន៍ ៥ ដង​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ជាង​អ្នក​ដែល​​ថ្លើម​គ្មាន​ខ្លាញ់។ ការ​រក​ឃើញ​ថ្មី​នេះ​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​វេបសាយ​សមាគម​អាមេរិក​សម្រាប់​ការ​ជឿនលឿន​នៃ​វិទ្យាសាស្ត្រ (AAAS) ។

អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ពិនិត្យ​ជនជាតិ​កូរ៉េ​ចំនួន​ ១១,០៩១នាក់ ​ជា​អ្នក​ដែល​មាន​ការ​វាយ​តម្លៃ​​ផ្នែក​វេជ្ជសាស្ត្រ​ រួម​បញ្ចូល​ទាំង​​ការ​អង្កេត​ពី​ការ​ប្រើ​ថ្នាំ​ទឹកនោម​...
ផ្អែម និង​អុលត្រាសោន​នៃ​ពោះ​​ ហើយ​បាន​តាម​ដាន​ករណី​នេះ​ប្រាំ​ឆ្នាំ​ក្រោយ​មក។

ការ​សិក្សា​បាន​បង្ហាញ​ថា ដោយ​មិន​គិត​ពី​កម្រិត​ថ្នាំ​ទឹក​នោម​ផ្អែម អ្នក​ដែល​មាន​ថ្លើម​ផ្ទុក​ខ្លាញ់​ច្រើន​មាន​អត្រា​​មេតាបូលីក​មិន​ធម្មតា​ក៏​ច្រើន​ដែរ ដែល​រួម​បញ្ចូល​ទាំង​មា​ន​បរិមាណ​ស្ករ​ក្លុយកូស និង​ទ្រីគ្លីសេរីដ​ច្រើន និង​មាន​អត្រា​ដង់ស៊ីតេ​កូលេសស្តេរ៉ូល​លីប៉ូប្រូតេអ៊ីន​ទាប (ពេល​ខ្លះ​គេ​ហៅ​ថា​កូលេស្តេរ៉ូល​ល្អ)។
អ្នក​ជំងឺ​ និង​ប្រតិបត្តិករ​ជា​ច្រើន​យល់​ឃើញ​ថា គ្រាន់​តែ​ជា​ខ្លាញ់​ក្នុង​ថ្លើម​តែ​ប៉ុណ្ណោះ តែ​យើង​ជឿ​ថា​រោគ​សញ្ញា​នៃ​ខ្លាញ់​ក្នុង​ថ្លើម​បាន​បង្ក​ជា​សញ្ញា​អាសន្ន​សម្រាប់​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ ២​ នេះ​បើ​តាម​លោក ស៊ុន គីម​ មក​ពី​សាកល​វិទ្យាល័យ​ស្តេនហ្វត​ នៃ​រដ្ឋ​កាលីហ្វ័រនៀ។ ការ​សិក្សា​របស់​យើង​បង្ហាញ​ថា​ ថ្លើម​មាន​ខ្លាញ់​ច្រើន​ដែល​រក​ឃើញ​ដោយ​ឧបករណ៍​​អុលត្រាសោន បាន​ទស្សន៍ទាយ​​ពី​ការ​វិវឌ្ឍ​នៃ​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២។
ការ​សិក្សា​ថ្មី​នេះ បង្ហាញ​ពី​​ថ្លើម​មាន​ខ្លាញ់​ច្រើន​អាច​ជា​សូចនាករ​ក្នុង​ការ​វាស់​ឲ្យ​ដឹង​នូវ​​ការ​លើស​ទម្ងន់ តែ​​វា​អាច​មាន​តួនាទី​ឯករាជ​ក្នុង​ការ​វិវឌ្ឍ​នៃ​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២​ នេះ​បើ​តាម AAAS នោះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.