អត្ថបទថ្មីៗ :

អាហារមានប្រតេអ៊ីនខ្ពស់ប៉ះពាល់ពោះវៀនធំ?

Sunday, December 11, 2011

proteinការសិក្សា​​ស្រាវជ្រាវដ៏​តូច​​មួយ​បាន​បង្ហាញ​ថា​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​មាន​កាបូ​ហ៊ី​ដ្រាត​ (ជាតិ​ស្ករ)​​ទាប​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​រយៈពេល​វែង​ចំពោះ​ពោះ​វៀន​ធំ​។
នៅ​ក្នុង​ការ​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស​ធាត់​ៗ​ចំនួន​ ១៧នាក់​ អ្នក​ស្រាវ​ជ្រា​វ​ជន​ជាតិ​អង់​គ្លេស​ទាំង​នោះ​ បាន​រក​ឃើញ​ថា​ អាហារ​ដែល​​មាន​ប្រូ​តេអ៊ីន​ខ្ពស់​ ហើយ​មាន​កា​បូ​ហ៊ី​ដ្រាត​​ទាប ​អាច​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុងពោះ​វៀន​ធំ​ ដែល​យូរ​ៗ​ទៅ​អាច​វិវត្ត​ន៍​ទៅ​ជា​ជំងឺ​មហារី​ក​ពោះ​វៀន​ធំ​។
លោក​វេជ្ជ​បណ្ឌិត Harry J. Flint មក​ពី​សាកល​វិទ្យាល័យ​អា​ប៊ើ​ឌីន (Aberdeen) ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​តាម​រយៈ​អ៊ី​មែល​ថា បញ្ហា​ដែល​ត្រូវ​បាន​រក​ឃើញ​​ក្នុង​ការ​ស្រាវជ្រា​វ​នេះ​ គឺ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហា​រីក​ពោះ​វៀន​ធំ​ ដែល​អាច​បណ្ដាល​​មក​ពី​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រូតេ​អ៊ីន​ខ្ពស់ ហើយ​មាន​​កាបូ​​ហ៊ី​ដ្រាត​ទាប រយៈ​ពេល​យូរ។​​។
អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​ តែ​មាន​កាបូ​ហ៊ី​ដ្រាត​ទាប​ គឺ​ជា​អាហារ​ដែល​អាច​ជួយ​អ្នក​ដែល​ធាត់​លើ​ស​ទម្ងន់​ឲ្យ​ស្រក​ទម្ងន់​បាន​។ លោក​វេជ្ជ​បណ្ឌិត​ដដែល​ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា​មនុស្ស​ដែល​ធាត់​ជ្រុល​ក៏​អាច​ជា​កត្តា​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យកើត​មហារី​ក​ពោះ​វៀនធំ​ផង​ដែរ​។
លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​ធាត់​ៗ​គ្រប់​រូប​គឺ​តែ​ដឹង​ពី​វិធី​សម្រក​ទម្ងន់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ប្រ​សិន​បើ​គេ​សម្រក​ទម្ងន់​ ដោយ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​វី​តាមីន​ខ្ពស់​ចាប់​ពី​មួយ​ខែ​រហូត​ដល់​រាប់​ឆ្នាំ​នោះ​ពោះ​វៀន​ធំរបស់​ពួក​គេ​នឹង​មាន​បញ្ហា​។
ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ការ​សិក្សា​នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​តូច​មួយ​ប៉ុណ្ណោះ​ ដូច្នេះ​វា​មិន​ទាន់​ប្រ​កដ​ថា​ត្រឹម​ត្រូវ​បាន​ប៉ុន្មាន​នោះ​ទេ​។ ពេល​នេះ​លោ​ក​វេជ្ជ​បណ្ឌិត Flint និ​ង​សហ​សេវិក​របស់​គាត់​កំពុង​តែ​ធ្វើ​ការ​ស្រា​វ​ជ្រា​វជាបន្ត​លើ​បញ្ហា​នេះ​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.