
ការធ្វើតេស្តរកស្ករក្នុងឈាម
របាយការណ៍នោះបានបន្ថែមថា គម្រោងការនេះគឺជាទិសដៅស្រាវជ្រាវនៃក្រុមវិស្វករនៅសកលវិទ្យាល័យរដ្ឋអារីហ្សូណា។ វាគឺជាការរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ១ នឹង ២។
វិធីសាស្ត្រជាប្រពៃណីនៃការរកកម្រិតជាតិស្ករនៅក្នុងឈាម មានការឈឺចាប់ដល់ម្រាមដៃ... ដែលយកឈាមចេញមកពិនិត្យ។ កម្រិតជាតិស្ករនៅក្នុងឈាមនៅពេលដែលយើងមិនបានយកចិត្តទុកដាក់ពិនិត្យឲ្យបានល្អចំពោះអ្នកជំងឺទឹកនោមផ្អែម វាបណ្ដាលឲ្យមានបញ្ហាស្មុគស្មាញជាមួយនឹងជំងឺបេះដូង ក្រលៀន និង ចិត្របដរោគទៀតផង។ ការមិនចូលចិត្តនៃវិធីសាស្ត្រចាស់ គម្រោងការថ្មីនេះអាចជួយមនុស្សម្នាគេចផុតពីជួសឈាមដាច់ស្បែកដើម្បីរកជាតិស្ករក្នុងឈាម ដោយគ្រាន់តែស្រូបយកទឹកភ្នែកមកវាស់កម្រិតជាតិស្ករតែប៉ុណ្ណោះ ។
Jeffrey T.Labelle អ្នកអភិវឌ្ឍន៍គ្រោងការណ៍បច្ចេកវិទ្យាថ្មីនេះបាននិយាយថា វាប្រហែលជាលើកទឹកចិត្តដល់អ្នកជំងឺដើម្បីត្រួតពិនិត្យជាតិស្ករក្នុងឈាមរបស់ពួកគេឲ្យបានញឹកញាប់ដែលអាចជួយពិនិត្យរោគទឹកនោមផ្អែមបានប្រសើរជាងមុនដោយគ្រាន់តែប៉ះភ្នែកធម្មតាតែប៉ុណ្ណោះ ។
គ្រោងការណ៍ថ្មីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគទុន ព្រោះតែមានសង្ឃឹមនឹងទទួលបានជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយវានៅរងចាំការសាកល្បងមុននឹងចេញប្រើនៅលើទីផ្សារ ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment