អត្ថបទថ្មីៗ :

កាត់​បន្ថយអំបិល​ ល្អ​ចំពោះ​សុខភាព

Sunday, December 11, 2011

អំបិល
កាល​ពី​ពេល​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ផ្សព្វ​ផ្សាយ​នូវ​វិធី​សាស្រ្ដ​កំណត់​របប​អាហារ​ថ្មី​ ដោយ​ជម្រុញ​ឲ្យ​ប្រ​ជា​ជន​អាមេរិ​ក​ទាំង​អស់​កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល​ប្រ​ចាំ​ថ្ងៃ​ចំនួនមួយ​​ភាគ​បី​ ហើយ​ចំពោះ​មនុស្ស​ចាស់​អាយុ​លើ​ស​៥០​ឆ្នាំ ត្រូវ​បន្ថយ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​។
លោក​រដ្ឋ​មន្រ្ដី​ក្រ​សួង​កសិកម្មរបស់​អាមេ​រិក ​Tom Vilsack បាន​និយាយ​នូវ​ក្នុង​សេច​ក្ដី​ថ្លែងការ​ណ៍​ថា​គោល​ការណ៍​ណែ​នាំ​ថ្មី​នៃ​របប​អាហារ​ដែល​ចេញ​នៅ​ពេល​នេះ ​គឺ​​ជា​ពេល​ដែលភាគ​ច្រើន​​នៃ​ក្មេង​ជំទង់​ និង​​មួយ​ភាគ​បី​នៃ​កុមារ​គឺ​មាន​ការធាត់​​លើស​ទម្ងន់​។
គោលការណ៍​ណែ​នាំ​ដែល​តែង​តែ​កែសម្រួល​រៀង​រាល់​៥ឆ្នាំ​ម្ដង​នេះ​ បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ជនជាតិ​អាមេរិកាំង​ទាំងអស់​បន្ថយ​នូវ​អាហារ​ដែល​សម្បូរ​ជាតិ​កាឡូរី​ខ្ពស់​ និង​ត្រូវ​ហាត់​ប្រាណ​។
គោល​ការណ៍​ថ្មី​នេះ​ក៏​បាន​ផ្ដល់​យោ​បល់​ឲ្យ​ប្រ​ជា​ជន​ទាំង​អស់​កាត់​បន្ថយ​នូវ​ការ​ទទួល​ទាន​អំបិលប្រ​ចាំ​ថ្ងៃ​ ដោយ​មួយ​ថ្ងៃ​មិន​ឲ្យ​លើ​ស​ ២,៣០០មីលី​ក្រាម​ ឬ​មួយ​ស្លាបព្រា​កាហ្វេ​ ហើយ​សម្រាប់​មនុស្ស​អាយុ​លើស​ ៥០ឆ្នាំ​វិញ​មួយ​ថ្ងៃ​មិន​​ឲ្យ​លើ​ស​ពី​ ១,៥០០​មីលីក្រាម​នោះ​ទេ​។
មជ្ឈមណ្ឌល​គ្រប់​គ្រង​ជម្ងឺ​របស់​អាមេរិក​ បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា ប្រ​ជា​ជន​អាមេរិក​ពេល​បច្ចុប្បន្ន​នេះ​ទទួល​ទាន​អំបិល​ប្រ​ហែល​ ៣,៤៦៦មីលីក្រាម​ ឬ​ប្រ​ហែល​មួយស្លាប​ព្រា​កាហ្វេ​កន្លះ​ ដែល​ចំនួន​អំបិល​ច្រើន​នេះ​អាច​ធ្វើ​ឲ្យ​កម្រិត​ឈាម​ឡើង​ខ្ពស់​​ និង​ជម្ងឺ​ទាក់​ទង​នឹង​បេះ​ដូង​ជា​ច្រើន​​ទៀត​។
ក្រៅ​ពី​តម្រូវ​ឲ្យ​កាត់​បន្ថយ​អំបិល​ គោល​ការណ៍​ថ្មី​នេះ​ក៏​បាន​ឲ្យ​ទទួល​អា​ហារ​ក្នុង​កម្រិត​មួយ​ល្មម​ ហើយ​ត្រូវ​មាន​ផ្លែ​ឈើ​ និង​បន្លែ​នៅ​ក្នុង​អាហារ​នោះ​ផង​ ហើយ​ជា​ពិសេស​គឺ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ និង​កាត់​បន្ថយ​ភេសជ្ជៈ​នានា​។
ចំណែក​ឯ​ស្រ្ដី​ទី​មួយ​របស់​អា​មេរិក លោក​ជំទាវ​មីស៊ែល​ អូបាម៉ា​ ក៏​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​យុទ្ធនាការ​ហាត់​ប្រាណ​ដើម្បី​កាត់​បន្ថយ​ការ​ធាត់​លើ​ស​ទម្ងន់​ផង​ដែរ​ ហើយ​លោក​ជំទាវ​ក៏​បាន​សំណូម​ពរ​ឲ្យ​ប្រជា​ជន​អាមេរិក​ទាំង​អស់​ជាពិសេស​ក្មេងៗ​ ងាក​មក​បញ្ចេញ​ញើស​តាម​រយៈ​ការ​ហាត់​ប្រាណ ហើយ​នឹង​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ហើយ​កាល​ពី​ខែមុន​នេះ លោក​ជំទាវ​ក៏​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុម​ផលិត​អាហារ​ដ៏​ធំមួយ​ ដោយសហការ​គ្នា​ផលិត​ចំណីរ​អាហារ​ដែល​មាន​ជាតិ​ស្ករ និង​អំបិល​តិច​ផង​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.