អត្ថបទថ្មីៗ :

រកវ៉ាក់សាំងការពារផ្ដាសាយថ្មីមួយ​ទៀត​ H2N2

Sunday, December 11, 2011

មេរោគ​ផ្ដាសាយ​ H2N2
យោង​តាម​អត្ថ​បទ​របស់​ទស្សនាវដ្ដី​ the journal Nature បាន​សរសេរ​ថា រដ្ឋា​ភិបាល​នា​នា​គួរ​រក​ឲ្យ​ឃើញនូវ​វ៉ាក់សាំង​​​ប្រឆាំង​នឹង​ផ្ដាសាយ​ថ្មី​មួយ​ទៀត​គឺ H2N2។
អ្នក​ជំនាញ​ជន​ជាតិ​អា​មេរិកាំងជា​ច្រើន​ បាន​និយាយ​ថា ប្រព័ន្ធភាព​ស៊ាំ​របស់​មនុស្ស​ទៅ​នឹង​ជំងឺ​ផ្ដាសា​យ H2N2 គឺ​មាន​ទាប​មែន​ទែន​ចំពោះ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​មាន​អាយុ​តិច​ជាង​ ៥០ឆ្នាំ​។
ផ្ដាសាយ​ថ្មី H2N2 ថ្មី​សម្រាប់​ពេល​បច្ចុ​ប្បន្ន​ ប៉ុន្ដែ​ជំងឺ​នេះក៏​ធ្លាប់​កើត​ម្ដង​មក​ហើយ​នៅ​អតី​តកាល​។ ​​​វ៉ាក់​សាំង​ប្រឆាំង​នឹង​ H2N2 ក៏​ធ្លាប់
មាន​រួច​​​ហើយ​ដែរ​ ក្រោយ​ពី​ជំងឺ​នេះ​បាន​កើត​ឡើង​កាល​ពី​កំឡុង​ទសវត្សឆ្នាំ​ ១៩៥០​ និង១៩​៦០​នោះ​។ ក្រុម​អ្នក​ជំនាញ​ដដែល​បាន​ថ្លែង​ទៀត​ថា ប្រសិន​បើ​ធ្វើ​ឲ្យ​មាន​វ៉ាក់​សាំង​នេះ​​ នោះ​នឹង​អាច​សល់ប្រាក់​រាប់​ពាន់លានដុល្លារ​ ប្រ​សិន​បើ​ជំងឺ​ផ្ដាសាយ​ H2N2 នេះ​​អភិវឌ្ឍ​មក​ជា​ថ្មី​ទៀត​។
លោក​វេជ្ជ​បណ្ឌិត ហ្កា​រី ណា​ប៊ែល (Gary Nabbel) និង​សហ​សេ​វិក​របស់​គាត់​ដែល​មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រា​វ​វ៉ាក់​សាំង​នៅ​ក្នុង​សហ​រដ្ឋ​អាមេ​រិក​ បាន​និយាយ​ដែរ​ថា ផ្ដា​សាយ H2N2 មាន​សមត្ថភាព​រី​ក​រាល​ដាល​ពាស​ពេញ​ពិភព​លោក​ដូច​ទៅ​នឹង​ផ្ដាសាយ​ H1N1 កាល​ពី​ឆ្នាំ ២០០៩​ដូច្នេះ​ដែរ​។
នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៧ និង ១៩៦៨ ជំងឺ​ផ្ដាសាយ​ H2N2 បាន​ក្លាយ​ជា​ឃាតករ​សម្លាប់​មនុស្ស​អស់​ប្រ​មាណ​ ៤លាន​នាក់​នៅ​ក្នុង​ពិភព​លោក​។​ បន្ទាប់​ពី​ការ​ស្លាប់​ដ៏​ច្រើ​ន​នោះ​មក ពិ​ភពលោក​បាន​រក​ឃើ​ញ​វ៉ាក់​សាំង​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​ដ៏​សាហា​វ​នេះ​។
ប៉ុន្ដែ​នៅ​ពេល​ដែល​ជំងឺ​បាន​ស្ងាត់​បាត់​ទៅ​វិញ កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​ក៏​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​នៅ​ចុង​ទសវត្ស​ ១៩៦០​ បើ​ទោះ​បី​ជា​មេរោគ​នេះ នៅ​តែ​មាន​នៅ​ឡើយ​ក៏​ដោយ​។
ក្រុម​វេជ្ជ​បណ្ឌិត​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា វ៉ាក់​សាំង​ដែល​ប្រើ​កាល​ពី​អតី​តកាល​ ក៏​នៅ​តែ​អាច​យក​មក​ប្រើ​បាន​ ប៉ុន្ដែ​ត្រូវ​អភិវឌ្ឍ​បន្ថែម​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.