អត្ថបទថ្មីៗ :

គ្រោះ​ថ្នាក់​នៃ​ផ្សែង​ឡាន

Sunday, December 11, 2011

ផ្សែង​ពុល​ចេញ​ពី​យានយន្ត
អ្នក​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​ប្រឈម​នឹង​ការ​បំពុល​បរិយាកាស​នៅ​លើ​ផ្លូវ​​អាច​បណ្ដាល​ឲ្យ​​ខូច​ខួរ​ក្បាល​សត្វ​កណ្ដុរ​ដូច​ជា ការ​បាត់​បង់​ការ​ចងចាំ និង​ជំងឺ​​អាល់ហ្សៃមើ (Alzheimer)។
អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​ឡើង​វិញ​នូវ​សារធាតុ​បំពុល​ក្នុង​អាកាស​ដែល​បាន​មក​ពី​ការ​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ និង ដាក់​ហាល​ខ្យល់​នូវ​បំណែក​របស់​ឡាន បន្ទាប់​មក​គេ​បាន​យក​កណ្ដុរ​ដាក់​​ក្នុង​ខ្យល់​អាក្រក់​ចំនួន​១៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ​និង​ចំណាយ​ពេល​អស់​១០​សប្ដាហ៍​ក្នុង​ការ​ធ្វើ​ការ​ពិសោធ។
ការ​សិក្សា​បាន​បង្ហាញ​ថា ចំណែក​ដ៏​តូច​មួយ​នៃ​ខ្យល់​ គឺ​​មាន​ទំហំ​ប្រហែល​​មួយ​ភាគ​មួយ​ពាន់​នៃ​សក់​មនុស្ស​ និង​វា​តូច​ខ្លាំង​ដែល​ប្រព័ន្ធ​ចម្រោះ​​ផ្សែង​​បំពាក់​ក្នុង​ឡាន​មិន​អាច​ចាប់​យក​​បាន តែ​វា​អាច​បង្ក​ការ​ខូច​ខាត​... យ៉ាង​ដំណំ​ដល់​ខួរ​ក្បាល​សត្វ​កណ្ដុរ​ទាំង​នោះ។
លោក សេឡេប ហ្វីន (Celeb Finch) ជា​អ្នក​ស្រាវជ្រាវ​ និង ធ្វើ​របាយការណ៍​នេះ​នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រនៀ​ខាង​ត្បូង​​បាន​និយាយ​ថា អ្នក​មិន​អាច​មើល​វា​ឃើញ​ឡើយ តែ​នៅ​ពេល​ដែល​យើង​ស្រូប​វា​ចូល​​ទៅ​ក្នុង​ខ្លួន វា​មាន​ផល​ប៉ះពាល់​ដល់​ណឺរ៉ុង​ក្នុង​ខួរក្បាល​ដែល​អាច​មាន​ឥទ្ធិពល​រយៈ​ពេល​វែង។
អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ប៉ះពាល់​នេះ​នឹង​ផ្ដល់​លទ្ធផល​​ជា​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ណឺរ៉ុង​ដែល​ពាក់ព័ន្ធ​នឹង​ការ​សិក្សា និង ការ​ចងចាំ និង គេ​បាន​រក​ឃើញ​នូវ​សញ្ញា​ការ​រលាក​ដែល​មាន​ជាប់​ជា​មួយ​ការ​ចាស់​មុន​អាយុ និង ជំងឺ​អាល់ហ្សៃមើ។ តែ​ចាំ​បាច់​ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ មា​ផល​ប៉ះ​ពាល់​ដូច​គ្នា​នេះ​ចំពោះ​មនុស្ស។ ការ​សិក្សា​នេះ​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​ទស្សនវិស័យ​សុខភាព​ក្នុង​បរិស្ថាន​។
លោក ហ្វីន បាន​បន្ថែម​ថា​ ជា​ការ​ពិត​ណាស់​វា​នឹង​នាំ​ទៅ​រក​ចម្ងល់​ជា​ច្រើន​ដូច​ជា ថា​តើ​យើង​អាច​ការពារ​អ្នក​រស់​នៅ​ទីក្រុង​បែប​ណា​ពី​​សារធាតុ​ពុល​ប្រភេទ​នេះ?


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.