អត្ថបទថ្មីៗ :

ផឹក​គ្រឿង​ស្រ​វឹង​លើ​ស​កំណត់​កើត​ជំងឺ​មហារីក​

Sunday, December 11, 2011

ស្រ្ដី​ពីរ​នាក់​កំពុង​ផឹក​ស្រា​បៀ​
មាន​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ទេ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់​​អាច​បណ្ដាល​ឲ្យ​ពួក​គេ​កើត​ជំងឺ​មហារីក​។ ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​មាន​ជាតិ​អាល់​កុល​ដូច​ជា​ស្រា​ និង​ស្រា​បៀ​ជាដើម​ លើស​ពី​កន្លះ​លីត្រ​ក្នុង​មួយថ្ងៃ អាច​បណ្ដាល​ឲ្យ​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារី​ក​។
ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​នៅ​អឺ​រ៉ុប​នេះ បាន​រក​ឃើញ​ថា​ ១ក្នុ​ងចំណោម​១០​នៃ​ជំងឺ​មហារីកទាំង​អស់​ដែល​កើត​មាន​ចំពោះ​បុរស​ និង​១ក្នុង៣៣​នៃ​ជំងឺ​មហារីក​ទាំងអស់​របស់​ស្រ្ដី បណ្ដាល​មក​ពីការ​ផឹក​គ្រឿង​ស្រវឹង​។
ក្រុ​ម​អ្នក​ជំនាញ​ខាង​ជំងឺ​មហា​រី​ក​បាន​និយាយ​ថា មនុស្ស​គួរ​តែ​​កាត់​បន្ថយ​​ការ​ផឹក​ជាតិ​អាល់​កុល​ ឲ្យ​បាន​សម​ល្មម ដើម្បី​កាត់​បន្ថយ​ហានី​ភ័យ​នៃ​ជំងឺ​មហារីក​។
ការ​ស្រាវ​ជ្រាវ​នេះ
បានត្រឡប់​ទៅ​​គណនា​ទិន្ន​ន័យកាល​ពី​​​ឆ្នាំ ២០០៨ ហើយ​រក​ឃើញ​ថា មាន​ជំងឺ​មហារីក​ចំនួន​១៣០០​ករណី​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង​ ក្នុ​ងចំណោម​ជំងឺ​មហារី​ក​ទាំងអស់​ចំនួន​ ៣០៤០០០​ករណី​។
ការ​សិក្សា​ស្រាវ​ជ្រាវ​មុន​ៗ ក៏​បាន​រក​ឃើញ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​កើត​ជំ​ងឺ​មហារីក​ជា​ច្រើន​ដូច​ជា​ មហារីក​បំពង់​អាហារ​ មហារីក​ថ្លើម​ មហារីក​ពោះ​វៀន និង​មហារីក​សុដន់ (ស្ដ្រី​)​។
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​គឺ នៅ​ពេល​ដែល​​ជាតិ​អាល់​កុល​ចូល​ទៅក្នុង​រាង​កាយ​មនុស្ស​ វា​នឹង​បង្កើត​នូវ​ជាតិ​គីមី​ម្យ៉ាង​ ដែល​អាច​បំផ្លាញ​ DNA ហើយ​វា​នឹង​បង្កើន​ឱកាស​ក្នុង​ការ​​អភិវឌ្ឍ​ទៅ​ជា​ជំងឺ​មហារីក​។
ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​នេះ បាន​រក​ឃើញ​ថា មនុស្ស​ម្នាក់​ដែល​ផឹក​គ្រឿង​ស្រវឹង​លើស​ពី​ចំនួន​ស្ដង់​ដា​ពីរ​ដង​ (ស្ដង់​ដា=១២ក្រាម​នៃ​ជាតិ​អាល់កុល=១២៥​មីលីលីត្រ​នៃស្រា​=២៥០​មីលីលីត្រ​នៃ​ស្រា​បៀ​) ​ក្នុង​មួយ​ថ្ងៃសម្រាប់​បុរស និង​មួយ​ដង​សម្រាប់​ស្រ្ដី​ គឺ​នឹង​បណ្ដាល​ឲ្យ​ប្រ​ឈម​នឹង​ការ​កើត​ជំងឺ​មហារីក​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា ៤០​ទៅ៩៨​​ភាគ​រយ​នៃ​ជំងឺ​មហារីក​ដែល​បណ្ដាល​មក​ពី​ជាតិ​អាល់​កុល គឺ​កើត​ឡើង​ចំពោះ​ជន​ទាំង​ឡាយណា​ដែល​ផឹក​លើ​កម្រិត​កំណត់​ខាង​លើ​ ដល់​កម្រិត​អតិ​បរមា​។
សូម​បញ្ជាក់​ថា ការ​ស្រាវ​ជ្រា​វ​នេះគឺ​ជា​ការ​ស្រាវ​ជ្រា​វ​មួយ​ដ៏​ធំ​ ដែល​ធ្វើ​ឡើង​ចំពោះ​មនុស្ស​ស្រី​ប្រុស​រហូត​ដល់​ ៣៦៣៩៨៨​នាក់​ ចាប់ពី​អាយុ ៣៥​ឆ្នាំ ដល់​៧០​ឆ្នាំ​ នៅ​ក្នុង​ប្រ​ទេស​អឺ​រ៉ុប​ចំនួន​ ៨​ប្រទេស​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.