
បន្លែលក់នៅទីផ្សារ
នៅក្នុងការសិក្សាស្រាវជ្រាវដ៏ធំនេះ បានធ្វើការសាកសួរមនុស្សអ្នកចូលរួមរយៈពេល ១៥ឆ្នាំ ហើយជាលទ្ធផលអ្នកស្រាវជ្រាវបានរកឃើញថា មនុស្ស៣នាក់ក្នុងចំណោមអ្នកទទួលទានសាច់៥០នាក់ បានកើតរោគភ្នែកឡើងបាយ ខណៈដែលអ្នកតមសាច់ដែលទទួលទានតែ បន្លែមានតែពីរនាក់ប៉ុណ្ណោះ។
លទ្ធផលនេះ អាចឲ្យយើងដឹងថា អ្នកដែលទទួលទានបន្លែច្រើន អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែកឡើងបាយបានពី ៣០ទៅ ៤០ភាគរយ
បើប្រៀបធៀបជាមួយអ្នកទទួលទានសាច់ច្រើន។លោក Naomi Allen ដែលជាអ្នកជំនាញខាងរោគរាតត្បាតនៅសាកលវិទ្យាល័យអុកហ្វត ចក្រភពអង់គ្លេស ដែលដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា មនុស្សដែលមិនញ៉ាំសាច់ហើយញ៉ាំបន្លែច្រើន មានការអភិវឌ្ឍទៅរកជំងឺភ្នែកឡើងបាយតិច។
យោងតាមវិទ្យាស្ថានភ្នែកជាតិរបស់អង់គ្លេស បានឲ្យដឹងថា ជំងឺភ្នែកឡើងបាយ ជាជំងឺដែលកើតឡើងនៅពេលដែលកែវភ្នែករបស់ភ្នែក ចាប់ផ្ដើមព្រឹល និងមានអ្វីពណ៌សដូចពពកនៅក្នុងភ្នែក។ ជំងឺនេះ មានការកើតឡើងខ្លាំងចំពោះមនុស្សចាស់ ហើយច្រើនជាងពាក់កណ្ដាលនៃជនជាតិអាមេរិកបានកើតជំងឺនេះ នៅពេលដែលពួកគេឈានចូលវ័យ ៨០ឡើងទៅ។
ប៉ុន្ដែទោះជាលទ្ធផលបង្ហាញយ៉ាងនេះក្ដី លោក Allen ក៏បានប្រាប់ដែរថា ការរកឃើញនេះ មិនមានន័យថា មនុស្សទាំងអស់ត្រូវតមសាច់ ហើយញ៉ាំតែបន្លែដែរ ក្នុងការទប់ស្កាត់រោគភ្នែកឡើងបាយនេះ។ ការស្រាវជ្រាវនេះ មិនបានរកឃើញថា ការទទួលទានសាច់បានបង្កើនគ្រោះថ្នាក់នៃរោគនេះទេ គ្រាន់តែបង្ហាញថា ទទួលបន្លែឲ្យបានច្រើន នឹងអាចទប់ស្កាត់ជំងឺនេះបាន។
មិនត្រឹមតែកាត់បន្ថយនូវអត្រាគ្រោះថ្នាក់នៃជំងឺភ្នែកឡើងបានប៉ុណ្ណោះទេ ការទទួលទានបន្លែច្រើន ក៏អាចកាត់បន្ថយហានីភ័យនៃជំងឺជាច្រើនមុខទៀត។
ការជក់បារី ការកើតជំងឺទឹកនោមផ្អែម និងការមើលចំពន្លឺព្រះអាទិត្យខ្លាំង គឺជាមូលហេតុដែលបណ្ដាលឲ្យកើតជំងឺភ្នែកឡើងបាយ។
សូមបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវអង់គ្លេសទាំងនេះ បានធ្វើការសាកសួរមនុស្សច្រើនជាង ២៧ម៉ឺននាក់ ចាប់ពីអាយុ ៤០ឆ្នាំឡើងទៅ។ ក្នុងចំណោមនោះ មាន១៥០០នាក់ បានកើតជំងឺទឹកនោមផ្អែម ក្នុងកំឡុងពេលសាកសួរនោះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment