អត្ថបទថ្មីៗ :

ទារកបៅទឹកដោះគោពេលគេង ធាត់ជ្រុលពេលចាស់

Sunday, December 11, 2011


ទារក​កំពុង​បៅ​ទឹក​ដោះ​គោ​ពេល​គេង
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​​មួយ​បាន​បង្ហាញ​ថា​ ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ពេល​កំពុង​តែ​គេង​ នឹង​ធ្វើ​ឲ្យ​ទារក​នោះ​ធាត់​លើ​ស​ទម្ងន់​នៅ​ពេល​ពួក​គេ​ចាស់​ទៅ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ព្រមាន​ថា​ ឪពុក​ម្ដាយ​ដែល​បន្ត​ផ្ដល់​ឲ្យ​កូន​ពួក​គេ​នូវ​ដបទឹក​ដោះ​គោ​ នៅ​ពេល​កូន​នោះ​ចេះ​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​ហើយ​នោះ​ គឺ​ជា​ការ​ផ្ដល់​អាហារ​ដែល​លើ​ស​​ចំនួនហើយ​។
ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នេះ បាន​និយាយថា​ ដប​ទឹក​ដោះ​គោ​ដែល​មាន​ចំណុះ ៨អោន (oz) ដែល​ពេញ​ទៅ​ដោយ​ទឹក​ដោះ​គោ គឺ​ស្មើ​នឹង​ថាម​ពល​ ១៥០​កាឡូរី​  ដែល​ចំនួន​នេះ ស្មើ​នឹង​១២​ភាគ​រយនៃ​ថាម​ពលសរុប​​ដែល​ក្មេង​អាយុ ១​ឆ្នាំ ទៅ​២ឆ្នាំ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​។
ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​គេ
ណែ​នាំ​ឲ្យ​ផ្ដាច់​ដោះ​កូន ទាំង​បំបៅ​ដោយ​ដោះ និង​ដោយ​ទឹក​ដោះ​គោ​នៅ​ពេល​កូន​មាន​អាយុ​ ​៦ខែ​។ ប៉ុន្ដែ​មាន​ម្ដាយ​ភាគ​ច្រើន​នៅ​តែ​បន្ត​ផ្ដល់​ឲ្យ​កូន​ពួក​គេ​នូវ​ទឹក​ដោះ​គោ​ មុន​ពេល​គេង ដើម្បី​ឲ្យ​ជួយ​ឲ្យ​កូន​ពួក​គេ​ឆាប់​គេង​លក់​ ទោះ​បី​ជាកូន​ទាំង​នោះ​អាច​ញ៉ាំ​អាហារ​រឹង​បាន​ទៅ​ហើយ​នោះ​។
លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​​យក​ទៅ​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្ត​បត្រ​សុខ​ភាពនេះ បាន​រកឃើញ​ថា​ចំនួន​កុមារ​ស្ទើរ​តែ​មួយ​ភាគបួន​ ពោល​គឺ ២២,៩​ភាគ​រយ​ គឺ​កំពុងតែ​បន្ត​ការ​បោះ​ទឹក​ដោះគោ​នៅ​ឡើយ​ បើ​ទោះ​បី​ជា​ពួក​គេ​កំពុង​តែ​ធាត់​ជ្រុល​ក្នុង​អាយុ ៥ឆ្នាំ​ក៏ដោយ​។
កត្តា​ដែល​ធ្វើ​ឲ្យ​ទារក​ធាត់​លើ​ស​ទម្ងន់​នៅ​ពេល​ចាស់​ផ្សេង​ទៀត រួម​មាន​ទម្ងន់​របស់​ម្ដាយ​ និង​ទម្ងន់​របស់​ទារក​ពេល​ចាប់​កំណើត​។
គួរ​ចង​ចាំ​ថា ប្រសិនបើ​ធាត់​ជ្រុល​ពេល​កុមារ​ នោះ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់ ប៉ុន្ដែ​ប្រសិន​បើ​ធាត់​លើស​ទម្ងន់​ពេល​ធំ​ពេញ​វ័យ​វិញ គឺ​មិន​ល្អ​ទាំង​ចំពោះ​សុខ​ភាព និង​សម្រស់​ទៀត​ផង។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.