
អាការៈនៃអ្នកកើតជំងឺហឺត
យោងតាមមជ្ឈមណ្ឌលការពារជំងឺឆ្លងរបស់អាមេរិក(CDC) បានឲ្យដឹងថា ប្រជាជនប្រមាណ ៤,៣លានបន្ថែមទៀតបានកើតជំងឺហឺតគិតចាប់ពីឆ្នាំ ២០០១ ដល់២០០៩។ ជំងឺរ៉ាំរ៉ៃរយៈពេលយូរក្នុងជីវិតមួយនេះ បានធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម តឹងទ្រូង ក្អក និងដកដង្ហើមបានខ្លីៗ។
លោក Paul Garbe ដែលជា
ប្រធានផ្នែករបស់CDC បាននិយាយថា ផ្ទុយពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យខ្យល់បរិយាកាសខាងក្រៅមានលក្ខណៈប្រសើរជាងមុន ដែលបានកាត់បន្ថយមូលហេតុធំពីរដែលធ្វើឲ្យកើតជំងឺហឺត គឺការស្រូបផ្សែងបារី និងការជក់បារី វាបែរមានការកើនឡើងនូវជំងឺនេះទៅវិញ។ខណៈពេលដែលមូលហេតុនៃការកើនឡើងនូវជំងឺនេះមិនត្រូវបានគេដឹង ដូច្នេះអ្វីដែលចម្បងបំផុតដែលត្រូវធ្វើ គឺការព្យាបាលអ្នកជំងឺនេះឲ្យមានលក្ខណៈប្រសើរជាងមុន នេះបើតាមការបន្ថែមឲ្យដឹងពីលោក Paul។
គួរបញ្ជាក់ដែរថា ជំងឺហឺតគឺជាជំងឺរយៈពេលវែងមួយដ៏សាហាវ ដែលវាបានសម្លាប់ប្រជាជនអាមេរិកអស់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងត្រូវចំណាយអស់ថវិការរាប់កោដដុល្លារទៅលើជំងឺមួយនេះ។
ប្រការដែលគួរជៀសវាងកុំឲ្យឆ្លងជំងឺនេះ គឺមិនត្រូវជក់បារី និងស្រូបផ្សែងបារី ពាក់ម៉ាសការពារធូលីដីពេលចេញទៅក្រៅនោះជាការប្រសើរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment