
សាច់ត្រី និងពន្លឺព្រះអាទិត្យសម្បូរវីតាមីនD
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ត Rochester បានធ្វើការវាស់កម្រិតជាតិវីតាមីនD របស់ក្រុមស្រ្ដីដែលមានជំងឺមហារីកសុដន់ចំនួន ១៥៥នាក់ក្នុងរយៈពេលមួយខែ មុន ឬក្រោយពេលដែលពួកគេធ្វើការព្យាបាល។ ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា អ្នកជំងឺមហារីកបេះដូងទាំងនោះមានកម្រិតវីតាមីនD ទាប។
លោក Luke Peppone ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ការស្រាវជ្រាវនេះ ធ្វើឡើងចំពោះអ្នកកើត
ជំងឺមហារីកសុដន់ចន្លោះខែមករាឆ្នាំ ២០០៩ រហូតដល់ខេកញ្ញាឆ្នាំ២០១០។ ការធ្វើតេសន៍ចំពោះអ្នកទាំងនោះ គឺក្នុងរយៈពេលមួយឆ្នាំមុនការទទួលការព្យាបាល និងក្រោយពេលព្យាបាល។ កម្រិតវីតាមីនD ដែលគេសន្មតថាច្រើនគឺ ៣២ng/mL ឬលើសពីនេះ។ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា មានភាពទាក់ទងគ្នាខ្លាំងណាស់រវាងការថយចុះ កម្រិតវីតាមីនD និងការកើនឡើងនូវគ្រោះថ្នាក់នៃជំងឺមហារីកសុដន់។
ការស្រាវជ្រាវនេះ ក៏បានរកឃើញដែរថា ស្រ្ដីអាមេរិកាំង ដើមកំណើតអាហ្រ្វិក គឺជាក្រុមដែលមានកម្រិតជាតិវីតាមីនD ទាប បើធៀបជាមួយស្រ្ដីស្បែក ស។
ខណៈដែលការស្រាវជ្រាវនេះហាក់ដូចជាមិនទាន់ច្បាស់ លោកPeppone បានលើកឡើងទៀតថា ចាំបាច់ត្រូវមានការសិក្សាជាច្រើនទៀត ដើម្បីឲ្យដឹងកាន់តែច្បាស់ពីបញ្ហាបនេះ។
លោក Len Lichtenfeld ដែលជាអនុប្រធានមជ្ឈមណ្ឌលមហារីកអាមេរិក ក៏បានទទួលស្គាល់ និងយល់ស្របនូវលទ្ធផលនៃការស្រាវជ្រាវនេះផងដែរ។
ចំណែកឯវិទ្យាស្ថានវេជ្ជសាស្រ្ដឯករាជ្យ IOM ថ្មីៗនេះ ក៏បានបង្ហាញភស្ដុតាងថា វីតាមីនD ពិតជាអាចការពារមហារីកសុដន់ និងមហារីកដទៃទៀត។
ជាតិវីតាមីនD ត្រូវបានផលិតដោយកាំរស្មីព្រះអាទិត្យ។ វាត្រូវបានរកឃើញច្រើននៅក្នុងត្រីសាល់ម៉ុន និងត្រីដែលមានខ្លាញ់ដទៃទៀត។ ប៉ុន្ដែក្រុមអ្នកជំនាញក៏បានទទួលស្គាល់ដែរថា ពិតជាពិបាកណាស់ក្នុងការទទួលបានវីតាមីនD តែពីក្នុងម្ហូបអាហារ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment