
ទឺកដោះស្ត្រី
នៅក្នុងការសិក្សានោះ អ្នកស្រាវជ្រាវទាំងឡាយនៅសាកលវិទ្យាល័យម៉ាសាជូសេត សហរដ្ឋអាមេរិក បានប្រមូលទឹកដោះពីស្ត្រីចំនួន២៧១នាក់។ ស្ត្រីទាំងនោះត្រូវបានគេធ្វើជីវប្រវត្តិ និង ការត្រួតពិនិត្យរកជំងឺមហារីកឬក៏ត្រូវបានគេណាត់ជួបដើម្បីត្រួតពិនិត្យ។ អ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃចំពោះទឹកដោះគំរូទាំងនោះដែលបានមកពីដោះដែលបានធ្វើជីវជាលិកាសាស្ត្រ និង មិនបានធ្វើជីវជាលិកាសាស្ត្រ។ ជាដំបូងអ្នកស្រាវជ្រាវបានផ្ដាច់យកកោសិកាដែលអាចនឹងកើតមហារីក បន្ទាប់មកផ្ដាច់យកDNA ... ដើម្បីរកមើលសញ្ញាដែលកំណត់សាច់ដុះមហារីកនោះ។
ក្នុងជំហានបន្ទាប់ អ្នកស្រាវជ្រាវបានវិភាគហ្សែនចំនួនបីក្នុងចំណោមហ្សែនដែលគេស្គាល់ច្រើនដើម្បីដំណើរការមេទីលក្នុងជំងឺមហារីក។ ការធ្វើមេទីលក្នុងបរិវេណជាក់លាក់ណាមួយនៃហ្សែនអាចរារាំងឬសង្កត់ហ្សែនបាន។
ការសិក្សាបានបង្ហាញថា ហ្សែនមួយគឺ SFRP1ដែលមានមេទីលជាមធ្យមកម្រិតខ្ពស់ក្នុងដោះដែលបានធ្វើជីវជាលិកាសាស្ត្រ។
លោកស្ត្រីបណ្ឌិត Kathleen Arcaro ជាសាស្ត្រាចារ្យផ្នែកបសុពេទ្យ និង វិទ្យាសាស្ត្រផ្នែកសត្វនៅសាកលវិទ្យាល័យបានមានប្រសាសន៍ថា វាមើលទៅដូចជាថា យើងអាចប្រើកោសិកាដែលបានមកពីទឹកដោះដើម្បីវាយតម្លៃពីហានិភ័យនៃរោគមហារីកដោះ។ ទោះជាយ៉ាងនេះក្ដី វាហាក់ដូចជាលឿនពេកក្នុងការរកអត្រារោគមហារីកតាមរយៈការពាក់ព័ន្ធនឹងការវិភាគលើកោសិកាទឹកដោះស្ត្រី។ លោកស្ត្រីបានបន្ថែមថា យើងមានមូលហេតុពីរដែលយើងមិនអាចនិយាយដូច្នេះបាន។ ទីមួយយើងត្រូវការការតាមដានរយៈពេលដ៏យូរមួយ និងទីពីរ យើងត្រូវការការវិភាគលើហ្សែនគំរូជាច្រើនប្រភេទ។
លោកស្ត្រីបណ្ឌិត Arcaro នឹងបង្ហាញការរកឃើញរបស់គាត់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសមាគមស្រាវជ្រាវរោគមហារីកអាមេរិកក្នុងរដ្ឋហ្ល័ររីដា។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment