
អ្នកផឹកស្រាជោគជាំ
គេបានសិក្សាលើមនុស្សប្រមាណ៤៧,០០០នាក់ ហើយអ្នកវិទ្យាសាស្ត្រអន្តរជាតិទាំងនោះបានរកឃើញថា អ្នកដែលមានហ្សែនកម្រគឺ AUST2បានផឹកស្រាជាមធ្យមប្រាំភាគរយតិចជាងអ្នកដែលមានហ្សែនធម្មតា។
អ្នកស្រាវជ្រាវបានបន្ថែមថា ហ្សែន AUST2 កាលពីមុនត្រូវបានគិតថាពាក់ព័ន្ធនឹង ADHD (Autism and attention deficit hyperactivity disorder) ប៉ុន្តែ មុខងារពិតប្រាកដរបស់វាមិនត្រូវបានគេដឹងឡើយ។
លោក ប៉ូល អេលីយូត (Paul Elliott) មកពីមហាវិទ្យាល័យអ៊ីមភើរៀលឡុងដុង និង បានចូលរួម... ក្រុមស្រាវជ្រាវបាននិយាយថា មានកត្តាជាច្រើនដែលមានឥទ្ធិពលដល់បរិមាណស្រាដែលបុគ្គលម្នាក់បានញ៉ាំ ប៉ុន្តែយើងដឹងថាហ្សែននោះបានដើរតួនាទីសំខាន់ណាស់។
យោលតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ភាពផ្សេងគ្នានៃហ្សែននេះគឺតិចតួចខ្លាំងណាស់តែការរកឃើញថ្មីនេះ បានធ្វើឲ្យយើងបើកទូលាយថែមទៀតសម្រាប់ការស្រាវជ្រាវ។ ការផឹកស្រាបានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន២.៥លាននាក់ជារៀងរាល់ឆ្នាំទូទាំងពិភពលោក។
ស្រាជាកត្តាហានិភ័យធំជាងគេទីបីដែលនាំឲ្យមានមនុស្សកើតជំងឺដែលពាក់ព័ន្ធនឹងសរសៃឈាមបេះដូង ជំងឺថ្លើម និង មហារីកជាច្រើនទម្រង់។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment