អត្ថបទថ្មីៗ :

រោគ​​Psoriasisនាំ​មក​​បញ្ហា​សរសៃ​ឈាម​បេះដូង

Sunday, December 11, 2011


រោគ​​ស្បែក​ Psoriasis
ការ​ស្រាវជ្រាវ​ថ្មី​មក​ពី​សាកល​វិទ្យាល័យ Pennsylvania School of Medicine បាន​បង្ហាញ​ថា ការ​កើន​ឡើង​នូវ​ការ​ទាក់ទង​ជា​ចម្បង​នូវ​បញ្ហា​ជំងឺ​បេះដូង (MACE) ដូច​ជា​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃ​ឈាម និង​ជំងឺ​កក​សរសៃ​ឈាម​ក្នុង​បេះដូង នៅ​ក្នុង​អ្នក​ដែល​មាន​​រោគ​ស្បែក​ធ្ងន់ធ្ងរ ។
រោគ​ស្បែក​ជា​ទូទៅ​រាល​ដាល​លើ​ស្បែក និង​ប្រសិន​ជា​មាន​ភាព​ធ្ងន់ធ្ងរ​គឺ​បង្ហាញ​ពី​កត្តា​ប្រថុយ​ប្រថាន​នៃ​ជំងឺ​បេះដូង។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​កម្រិត​ណា​មួយ​នៃ​រោគ​ស្បែក​គឺ​វា​មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​បេះដូង (MACE) មិន​អាច​បដិសេធ​បាន​ឡើយ។
ក្រុម​អ្នក​សិក្សា​បាន​វិភាគ​ទិន្នន័យ​លើ​ការ​អនុវត្តន៍​ស្រាវជ្រាវ ពិនិត្យ​ឡើង​វិញ​ក្នុង​ករណី​ប្រវត្តិ​អ្នក​ជំងឺ​ជាង ៣,៦០០ នាក់​ដែល​មាន​រោគ​ស្បែក​ធ្ងន់ធ្ងរ និង​១៤៣០០ រោគ​សញ្ញា។ ពួក​គេ​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​មាន​រោគ​ស្បែក​ធ្ងន់ធ្ងរ៥៣ ភាគរយ​ មាន​បញ្ហា​កើន​ឡើង​នៃ​ជំងឺ​បេះដូង (MACE) បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទៅ។ ពួក​គេ​ថែម​ទាំង​បាន​រក​ឃើញ​ថា ករណី​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​ស្បែក​ធ្ងន់ធ្ងរ​បាន​បន្ថែម... ​ភាព​ប្រថុយ​ប្រថាន ១០ ឆ្នាំ​នៃ​ ៦ ភាគរយ​នៃ​ជំងឺ​បេះដូង (MACE) ។
ការងារ​ពី​មុន​ពី​លោក Mehta និង សហការី បាន​រក​ឃើញ​ថា​ភាព​ប្រថុយ​ប្រថាន​នៃ​មរណភាព​ពី​ជំងឺ​បេះដូង កើន​ឡើង ៥៧ ភាគរយ​នៅ​ក្នុង​អ្នក​កើត​រោគ​ស្បែក​ធ្ងន់ធ្ងរ ។ ការ​បន្ថែម​ទៅ​នឹង​ទំនាក់​ទំនង​ប្រថុយប្រថាន​ពី​មរណភាព​នៃ​ជំងឺ​បេះដូង​គឺ​មាន​សភាព​ច្រើន​ជាង​អ្នក​ជំងឺ​ក្មេង ៗ ដែល​មាន​អាយុ​ប្រហែល ៤០ ឆ្នាំ ។
អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ការ​ប៉ាន់ស្មាន​ថ្មី​នេះ​គឺ​បន្ថែម ១០ ឆ្នាំ​នៃ​ជំងឺ​បេះដូង (MACE)​នឹង​អាច​ច្រើន​ជាង​យុទ្ធសាស្ត្រ​​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង​នៅ​ក្នុង​អ្នក​ជំងឺ​ស្បែក ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.