
បុរសគាំងបេះដូងពេលធ្វើការ
ក្រុមអ្នកស្រាវជ្រាវដដែលនេះបានថ្លែងថា តាមការសិក្សាស្រាវជ្រាវរយៈពេលវែលបានបង្ហាញថា មនុស្សដែលធ្វើការលើសពី ១១ម៉ោងក្នុងមួយថ្ងៃបានកើនឡើងនូវកម្រិតកើតជំងឺបេះដូងចំនួន ៦៧ភាគរយ បើប្រៀបធៀបជាមួយអ្នកធ្វើការក្នុងចំនួនម៉ោងធម្មតាគឺ ៧ទៅ៨ម៉ោង។
តែទោះជាយ៉ាងណាក្ដីក្រុមអ្នកស្រាវជ្រាវខាងលើ ក៏បានបញ្ជាក់ដែរថា
មិនទាន់ច្បាស់នៅឡើយទេថាការធ្វើការលើសម៉ោងអាចកើតជំងឺបេះដូង ឬក៏ការធ្វើការលើសម៉ោងអាចជាកត្តាមួយដែលរួមចំណែកក្នុងការធ្វើឲ្យកើតជំងឺបេះដូង ដូចជាពេលម៉ោងធើ្វការច្រើននេះមនុស្សមានទំលាប់នៃការទទួលទានអាហារមិនត្រឹមត្រូវ ឬ ក៏មិនសូវមានពេលហាត់ប្រាណ ឬការមានអារម្មណ៍តានតឹងក្នុងម៉ោងធើ្វការជាដើម។លោក Stephen Holgate ដែលមកពីក្រុមប្រឹក្សាស្រាវជ្រាវឱសថរបស់អង់គ្លេស ដែលរួមចំណែកក្នុងការស្រាវជ្រាវនេះដែរ បានពោលថា លទ្ធផលនៃការស្រាវជ្រាវនេះ បានធ្វើឲ្យមនុស្សគិតឡើងវិញនូវអ្វីដែលគេធ្លាប់តែនិយាយពីមុនថា ការធ្វើការងារច្រើនមិនអាចសម្លាប់អ្នកបានទេ។
លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានបោះពុម្ភផ្សាយក្នុងព្រឹត្តប័ត្រឱសថផ្ទៃក្នុងរបស់អង់គ្លេស។
លោក Mika Kivimaki មកពីសាកលវិទ្យាល័យឡុនដុន ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះក៏បាននិយាយដែរថា ការធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ គឺវាមានការទាក់ទងទៅដល់ការកើនឡើងនៃគ្រោះថ្នាក់នៃជំងឺបេះដូង។ គាត់បានបន្ថែមទៀតថា លទ្ធផលនេះ ប្រហែលជាអាចដាស់តឿនអ្នកដែលធ្វើការលើសម៉ោងឲ្យភ្ញាក់ខ្លួនឡើងវិញ។
ទោះបីជាការធ្វើការច្រើនម៉ោងប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្ដែលោក Kivimaki ក៏បានបញ្ជាក់ដែរថា ប្រសិនបើធ្វើការច្រើនម៉ោង គប្បីត្រូវកម្រិតនូវរបបអាហារឲ្យបានត្រឹមត្រូវ, ឆ្លៀតធ្វើលំហាត់ប្រាណ និងកម្រិតនូវជាតិស្ករក្នុងខ្លួនឲ្យបានត្រឹមត្រូវ។
ការស្រាវជ្រាវនេះធ្វើឡើងដោយប្រើប្រាស់ទិន្នន័យបានមកពីមនុស្ស ១ម៉ឺននាក់ ដែលធ្វើជាកម្មករនិយោជិតនៅ អង់គ្លេសតាំងពីឆ្នាំ ១៩៨៥មក។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺបេះដូងត្រូវបានគេចាត់ទុកថាជាកំពូលឃាតករលេខមួយលើលោក ដោយវាបានឆក់យកជីវិតមនុស្សប្រមាណ ១៧,១លាននាក់ក្នុងមួយឆ្នាំ។ លុយរាប់ពាន់លានដុល្លារត្រូវបានចំណាយជារៀងរាល់ឆ្នាំត្រូវបានចំណាយ ទៅលើថ្លៃឱសថ និងឧបករណ៍ពេទ្យដទៃទៀតដើម្បីព្យាបាលជំងឺដ៏សាហាវនេះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment