អត្ថបទថ្មីៗ :

ហេតុ​អ្វី​អ្នក​លេង​ល្បែង​ច្រើន​តែ​ចាញ់

Sunday, December 11, 2011

ការ​គេង​មិន​គ្រប់​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ចាញ់​ល្បែង
អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ពេល​ដែល​យើង​មិន​បាន​គេង​គ្រប់​គ្រាន់ យើ​ង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​សុទិដ្ឋិនិយម​ជ្រុល និង អាច​បណ្ដាល​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​លេង​ល្បែង​ស៊ីសង។
ការ​សិក្សា​នេះ​បាន​បោះពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​ វិទ្យាសាស្ត្រ​ផ្នែក​សរសៃ​ប្រសាទ​ដោយ​បាន​ផ្ដល់​នូវ​ភស្តុតាង​ជាក់​លាក់​នូវ​អ្វី​ដែល​អ្នក​គ្រប់​គ្រង​កាស៊ីណូ​បាន​ដឹង​ជា​យូរ​ណាស់​មក​ហើយ នោះ​គឺ​ភ្លើង​ភ្លឺ​ចិញ្ចាច​ចញ្ចែង និង សំឡេង​ម៉ាស៊ីន​ស្លុត (ម៉ាស៊ីន​សម្រាប់​លេង​ល្បែង)​ បាន​​ទាក់​ទាញ​ទឹក​ចិត្ត​អ្នក​លេង​ឲ្យ​លេង​​រហូត​ដល់​អស់​ប្រាក់​ពី​ក្នុង​ហោប៉ៅ​របស់​ខ្លួន។
អ្នក​វិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​​ឧបករណ៍ MRI (Magnetic Resonance Imagining) ដើម្បី​ពិនិត្យ​មើល​ខួរ​ក្បាល​... របស់​អ្នក​ដែល​បាន​មិន​បាន​គេង ឬ គេង​មិន​គ្រប់​គ្រាន់​​​ក្នុង​ពេល​យប់​ដោយ​ប្រៀបធៀប​នឹង​អ្នក​ដែល​បាន​គេង​គ្រប់គ្រាន់។
ការ​ស្គេន​ខួរ​ក្បាល​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​សកម្មភាព​​ផ្នែក​ជា​ច្រើន​ក្នុង​ខួរ​ក្បាល​ដែល​មាន​លទ្ធផល​ល្អ និង​ មាន​ការ​ថយ​ចុះ​នូវ​សកម្មភាព​ក្នុង​ដំបន់​ដែល​មាន​លទ្ធផល​មិន​ល្អ។
អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Duke ក្នុង​រដ្ឋ​ខារ៉ូលីណា​​ខាង​ជើង​ សហរដ្ឋ​អាមេរិក និង សិង្ហបុរី បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ប្រើប្រាស់​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប្រកប​ដោយ​ហានិភ័យ​ យើង​ឃើញ​ពី​ការ​គេង​មិន​គ្រប់​គ្រាន់​ពេញ​លេញ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ខួរ​ក្បាល និង ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។
ការ​សិក្សា​នេះ​បាន​ធ្វើ​ការ​​ពិនិត្យ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​ចំនួន​២៩​នាក់​ មាន​អាយុ​ជា​មធ្យម​ចំនួន​២២ និង​បាន​ស្នើ​ឲ្យ​ពួក​គេ​​ធ្វើ​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​និង​ការ​សម្រេច​ចិត្ត​​ផ្នែក​​សេដ្ឋកិច្ច​​ក្រោយ​ពេល​ដែល​បាន​គេង​គ្រប់​គ្រាន់ និង គេង​មិន​បាន​គ្រប់​គ្រាន់​នៅ​ពេល​យប់។
ការ​​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន​ ការ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ និង ការ​ហាត់​ប្រាណ​ មិន​បាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ផល​អវិជ្ជមាន​នេះ​ទេ នេះ​បើ​តាម​អ្នក​និពន្ធ វីណុដ វេនកាត្រាមាន (Vinod Venkatraman)​។
អ្នក​លេង​ល្បែង​រហូត​ដល់​យប់​​ជ្រៅ មិន​គ្រាន់​​តែ​កំពុង​និង​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ម៉ាស៊ីន​ភ្នាល់​នោះ​ទេ តែ​ក៏​កំពុង​ប្រឆាំង​នឹង​ខ្លួន​ឯង​ដែល​មិន​បាន​គេង​គ្រប់គ្រាន់។ ជា​លទ្ធផល​មាន​តែង​​ចាញ់​ច្រើន​ជា​ង​ឈ្នះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.