លើសពីនេះទៅទៀត អ្នកស្រូបផ្សែងបារីអាចមានគ្រោះថ្នាក់ជាងអ្នកជក់ផ្ទាល់ទៅទៀត គឺបើមានអ្នកស្រូបផ្សែងបារីកាន់តែច្រើន កម្រិតគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែមប្រភេទ២ ក៏នឹងមានកាន់តែច្រើនដែរ។
លោកវេជ្ជបណ្ឌិត ដេវីដ ណាថាន (David Nathan) ដែលជាប្រធានមជ្ឈមណ្ឌលព្យាបាលទឹកនោមផ្អែមនៃមន្ទីរពេទ្យម៉ាសាឈូសេត និងជាសាស្រ្ដាចារ្យនៃសាលាវេជ្ជសាស្រ្តហាវើត បាននិយាយថា ហានិភ័យដ៏ខ្លាំងក្លានៃជំងឺទឹកនោមផ្អែម របស់អ្នកស្រូបផ្សែងបារី មិនត្រូវបានគេដឹងពីមុនមកទេ។
សម្រាប់ការស្រាវជ្រាវថ្មីនេះ លោកវេជ្ជបណ្ឌិត ចន ភី ហ្វរមែន (John P. Forman) នៃមន្ទីរពេទ្យស្រ្ដី បូស្ដុន និងសហសេវិករបស់គាត់ បាននាំគ្នាត្រូតពិនិត្យឡើងវិញនៅកម្រងបញ្ជីសំណួរដែលបានសួរស្រ្ដីចំនួន មួយម៉ឺននាក់កាលពីឆ្នាំ ១៩៨២ ដែលសំនួរទាំងនោះសួរថាតើស្រ្ដីទាំងនោះបានចំណាយពេលប៉ុន្មាននៅជិតផ្សែងបារី។ ២៤ឆ្នាំក្រោយមក ស្រ្ដីម្នាក់ក្នុងចំណោម ១៨នាក់នៃស្រ្ដីទាំងនោះ បានកើតជំងឺទឹកនោមផ្អែមប្រភេទ២។
និយាយជារួម មានជនជាតិអាមេរិកាំងម្នាក់ក្នុងចំណោម ១៣នាក់បានផ្ទុកជំងឺទឹកនោមផ្អែមប្រភេទ២ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសុខាភិបាលជាតិរបស់អាមេរិក។
ជំងឺទឹកនោមផ្អែមប្រភេទ២ គឺជាជំងឺម្យ៉ាងដែលមិនអាចទទួលយកជាតិស្ករបាន ហើយជានិច្ចជាកាល ជំងឺនេះកើតលើក្មេងជំទង់។ ពេលខ្លះវាក៏អាចជាសះស្បើយ ដោយគ្រាន់តែទទួលទានអាហារត្រឹមត្រូវ និងហាត់ប្រាណឲ្យបានទៀងទាត់ ប៉ុន្ដែករណីភាគច្រើនត្រូវទទួលការព្យាបាលពីគ្រូពេទ្យជំនាញ។
ក្រុមស្រាវជ្រាវរបស់លោក ហ្វរមែនដដែលបានរកឃើញថា ស្រ្ដីដែលជក់បារីច្រើនជាង២កញ្ចប់ក្នុងមួយថ្ងៃ មានអត្រាខ្ពស់ក្នុងការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែម។ គ្រប់ស្រ្ដីចំនួនមួយម៉ឺននាក់ក្នុងការស្រាវជ្រាវនោះ ប្រហែល ៣០នាក់ក្នុងចំណោមអ្នកស្រូបផ្សែងបារីច្រើន បានកើតជំងឺទឺកនោមផ្អែមជារៀងរាល់ឆ្នាំ ដែលចំនួននេះលើសស្រ្ដីដែលមិនជក់បារី និងមិនស្រូបផ្សែងបារី ដែលមានតែ ២៥នាក់ប៉ុណ្ណោះដែលកើត។
លោកវេជ្ជបណ្ឌិត ណាថាន បានប្រាប់ថា ទោះបីជាការស្រាវជ្រាវធ្វើឡើងតែចំពោះស្រ្ដី ប៉ុន្តែជំងឺនេះគឺអាចកើតចំពោះ បុរស និងស្រ្ដីក្នុងកម្រិតស្មើគ្នា។ គាត់បានបន្ថែមទៀតថា ការស្រាវជ្រាវមិនបានបញ្ជាក់ថាផ្សែងបារីបង្កឲ្យកើតទឹកនោមផ្អែមទេ គ្រាន់តែវាមានទំនាក់ទំនងជាមួយជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ នេះអាចជាមូលហេតុមួយទៀតដែលយើងគ្រប់គ្នាគួរឈប់ និងមិនត្រូវជក់បារី។|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment