អត្ថបទថ្មីៗ :

ស្មៅ​សមុទ្ទ​អាច​ផលិត​ជា​ថ្នាំ​គ្រុនចាញ់

Sunday, December 11, 2011

ស្មៅ​សមុទ្ទ
កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អត្រា​ប្រចាំ​ឆ្នាំ​នៃ​ការ​ឆ្លង និង​កើត​ជំងឺ​នេះ​​ក្នុង​កម្រិត​មួយ​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​។
ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន​ប្រកាស​ថា គេ​បាន​រក​ឃើញ​ស្មៅ​សមុទ្ទ​ម្យ៉ាង​នៅ​ប្រទេស​ហ្វីជី​ដែល​អាច​ផលិត​ជា​ថ្នាំ​សម្លាប់​​ប៉ារ៉ាស៊ីត​គ្រុនចាញ់។
ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ AAAS បាន​រាយការណ៍​ថា​ ស្មៅ​សមុទ្ទ​ក្នុង​ទម្រង់​ជា​សារាយ​ពណ៌​ក្រហម​បាន​ផលិត​សារធាតុ​ប្រឆាំង​នឹង​ផ្សិត​ដែល​បង្ហាញ​ថា​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ប៉ារ៉ាស៊ីត​ដែល​ស៊ាំ​នឹង​ថ្នាំ​ជា​ច្រើន​កន្លង​មក។
អ្នក​វិទ្យាសាស្ត្រ​ក៏​​បាន​និយាយ​ថា ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់​គឺ អាតេមីស៊ីន​នឹង​មក​ដល់​ប្រទេស...
កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​​នេះ​ដើម្បី​ប្រឆាំង​​នឹង​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​។
អ្នក​អេកូឡូស៊ី​ផ្នែក​គីមីសាស្ត្រ​​​ក្នុង​ប្រទេស​ហ្វីជី លោក ជូលា គុបាណេក (Julia Kubanet) នៃ​វិទ្យាស្ថាន​​​បច្ចេកវិទ្យា​​ចចជា បាន​ប្រមូល​ស្មៅ​សមុទ្ទ និង​វត្ថុ​​​ក្នុង​សមុទ្ទ​ជា​ច្រើន​ទៀត​ក្នុង​គោល​បំណង​ស្វែង​រក​អង់ទីប៊ីយ៉ូទីក​ធម្មជាតិ​​​​ ដោយ​ពិនិត្យ​មើល​សារធាតុ​ដែល​ផ្ដាច់​ចេញ​ពី​សារពាង្គកាយ​​​ដែល​មិន​ត្រឹម​តែ មាន​សក្ដានុពល​ចំពោះ​អង់ទីប៊ីយ៉ូទីក​ទេ​ តែ​​​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​មហារីក មេរោគ​ហ៊ីវ និង​ប្រយោជន៍​ជីវវេជ្ជសាស្ត្រ​ផ្សេង​ទៀត។
លោក គុបាណេត បាន​រក​ឃើញ​ថា សារាយ​ក្រហម​​មាន​ឈ្មោះ​ថា Callophycus serratus​បាន​ផលិត​ក្រុម​សារធាតុ​មិន​ធម្មតា​ដែល​មាន​រាង​ដូច​ចិញ្ចៀន​ដែល​គេ​ហៅ​ថា ប្រូមូភីកូលីដ (Bromophycolides) ដែល​គេ​ដឹង​ថា​មាន​សារធាតុ​ប្រឆាំង​នឹង​​រោគ​គ្រុនចាញ់។
អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ប្រសិន​បើ​សារធាតុ​ដែល​ចម្រាញ់​ពី​​ស្មៅ​សមុទ្ទ​នេះ​ត្រូវ​រក​ឃើញ​ មាន​ប្រសិទ្ធភាព​ចំពោះ​ការ​សិក្សា​លើ​សត្វ និង​មនុស្ស នោះ​វា​អាច​ជា​អាវុធ​បន្ទាប់​ប្រឆាំង​នឹង​ជំងឺ​មួយ​ដែល​សម្លាប់​មនុស្ស​ប្រហែល​មួយ​លាន​នាក់​​ក្នុង​មួយ​ឆ្នាំ​នោះ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.