
មហារីកបំពង់ក
គេស្គាល់ HPVច្បាស់ដោយសារវាជាហេតុនាំ...
ឲ្យមានជំងឺមហារីកត្រង់បំពង់កប្រហែល ៧០%។ ចាប់តាំងពីឆ្នាំ ២០០៨ ក្មេងស្រីៗបានចាក់វ៉ាក់សាំងពីអាយុ ១២ ទៅ ១៣ឆ្នាំក្នុងសាលារៀន។ ទោះជាយ៉ាងនេះក្ដី វាអាចកើតជាសាច់ដុះ និងមហារីកដ៏ទៃទៀត។ ជំងឺមហារីកនៅត្រង់មាត់ និងដើមក ត្រូវបានគេរកឃើញច្រើនចំពោះបុរសចាស់ៗដែលមានទម្លាប់ផឹក និងជក់។ ប៉ុន្តែគេរកឃើញថាមានការកើនឡើងចំពោះក្មេងប្រុសៗដែរ។ លោកស្រីសាស្ត្រាចារ្យ ម៉ៅរ៉ា ហ្គីលីសុន (Professor Maura Gillison)នៅសាកលវិទ្យាល័យរដ្ឋអូហាយ៉ូ ក្នុងទីក្រុងកូឡុំបុស បាននិយាយថា HPV ដែលឆ្លងតាមរយៈការរួមភេទជាមូលហេតុចម្បងក្នុងការកើតមហារីកតាមមាត់ជាមកពីថ្នាំជក់។
នៅប្រទេសអង់គ្លេស ជំងឺមហារីកនេះមានការកើនឡើងយ៉ាងគំហុក នៅពេលដែលសហរដ្ឋអាមេរិកបានកើនទ្វេដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ឯនៅប្រទេសស៊ុយអែដវិញ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មួយភាគបួននៃមហារីកអាមីដាល់មានពាក់ព័ន្ធនឹង HPV ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ ២០០០ តួលេខនេះមានការកើនរហូតដល់ ៩០%។
លោកស្រីសាស្ត្រាចារ្យ ម៉ៅរ៉ា ហ្គីលីសុន បានបន្ថែមថា អ្វីដែលមានការពាក់ព័ន្ធខ្លាំងចំពោះការឆ្លង HPV គឺចំនួនដៃគូរួមភេទក្នុងមួយជីវិតរបស់គេ ជាពិសេសអ្នកដែលបានធ្វើឱរ៉ាល់សិច។ អ្នកមានដៃគូកាន់តែច្រើន នោះគ្រោះថ្នាក់ក៏កាន់តែច្រើន។
ការសិក្សាលើប្រជាជនអាមេរិកចំនួន ៣០០នាក់បានបង្ហាញថា អ្នកមានដៃគូរួមភេទច្រើនជាង ប្រាំមួយនាក់ មានហានិភ័យប្រាំបួនដងក្នុងការឆ្លងជំងឺ នៅពេលដែលអ្នកដែលបានឆ្លង HPV ហើយមានអត្រា ៣២ដងដែលអាចវិវត្តជាជំងឺមហារីក។ ភាគច្រើននៃការឆ្លង PHV គឺមិនមានបង្កជារោគសញ្ញាទេ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment