
ស្រាក្រហម
តាមរយៈការសិក្សានេះផងដែរ ការទទួលទាននូវចំនួនជាតិអាល់កុលក្នុងចំនួនសមស្របអាចបង្កើនកម្រិតកូលេស្តេរ៉ូលល្អ ដែលបានការពារអ្នកផឹកពីជំងឺស្ត្រូក និងជំងឺដែលពាក់ព័ន្ធនឹងសរសៃឈាមបេះដូង។
ការសិក្សានេះបានផ្អែកលើលទ្ធផលដែលរកឃើញដោយក្រុម... អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាល់ហ្គារី (University of Calgary) ប្រទេសកាណាដា ដែលបានវិភាគនូវឯកសារស្រាវជ្រាវចំនួន ៨៨រវាងឆ្នាំ ១៩៨០ និង២០០៩យ៉ាងល្អិតល្អន់។ទោះជាយ៉ាងនេះក្ដី លទ្ធផលនេះក៏មិនអាចជាមូលហេតុនៃការចាប់ផ្ដើមការផឹកស្រាសម្រាប់អ្នកដែលមិនធ្លាប់ផឹកសោះនោះឡើយ។
អ្នកស្រី កាធី រ៉ូស (Cathy Ross) ជាគិលានុបដ្ឋាយិកាជាន់ខ្ពស់នៅមូលនិធិបេះដូងអង់គ្លេសបានព្រមានថា អ្នកផឹកជោគជាំតែងតែងាយស្រួលក្នុងការវិវឌ្ឍជាជំងឺមានសម្ពាធឈាមខ្ពស់ ស្ត្រូក និងជំងឺមហារីកខ្លះ។ អ្នកស្រីក៏បានបញ្ជាក់ថែមទៀតថា ការទទួលទានស្រាល្មមនោះគ្រាន់តែជាវិធីមួយប៉ុណ្ណោះ តែការហាត់ប្រាណគ្រប់គ្រាន់ និងបរិភោគអាហារត្រឹមត្រូវក៏អាចមានលទ្ធផលល្អដែរ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment