អត្ថបទថ្មីៗ :

ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​អ្នក​ផ្ទុក​ហ៊ីវ (HIV)

Sunday, December 11, 2011

ទម្រង់​កោសិកា​របស់​មេរោគ​ហ៊ីវ
ថ្មី​ៗ​នេះ​​ស្ថាប័ន​កំពូល​របស់​ប្រទេស​ឥណ្ឌា​​សម្រាប់​ការ​ស្រាវជ្រាវ​ជីវ-វេជ្ជសាស្ត្រ​បាន​និយាយ​ថា វ៉ាក់សាំង​មេរោគ​ហ៊ីវ​​ត្រូវ​បាន​ពិសោធ​ជោគជ័យ​ក្នុង​ដំណាក់​កាល​ដំបូង និង​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​បាន​កើត​ឡើង​ឡើយ។
ប្រធាន​ក្រុមប្រឹក្សា​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ លោក​បណ្ឌិត V.M. Katoch បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ដំណាក់​កាល​ទី​មួយ​នៃ​ការ​សាកល្បង​វ៉ាក់សាំង​មេរោគ​ហ៊ីវ​ដែល​កំពុង​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ បាន​បញ្ចប់​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០។​ មិន​មាន​ផល​ប៉ះពាល់​... ណា​មួយ​ត្រូវ​បាន​រក​ឃើញ​ទេ។
លោក​បាន​បន្ថែម​ថា យើង​មាន​សង្ឃឹម​ច្រើន​លើ​វ៉ាក់សាំង​នេះ ព្រោះ​វា​អាច​ដំណើរ​ការ​ប្រឆាំង​នឹង​មេរោគ​ដែល​គេ​រក​ឃើញ​ជា​ទូ​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា។ យើង​មិន​មាន​ភាព​ប្រញាប់​ប្រញាល់​ពេក​ទេ​ក្នុង​ការ​ពិសោធន៍។ យើង​ចង់​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ទី​នេះ។
ឥណ្ឌា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពូល​ជា​ច្រើន​ដែល​មាន​អត្រា​ឆ្លង​មេរោគ​​ហ៊ីវ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។ មាន​ប្រជាជន​ឥណ្ឌា​ប្រមាណ​ជិត​បី​លាន​នាក់​​បាន​ឆ្លង​មេរោគ​នេះ។
ក្ដី​សង្ឃឹម​នេះ ក៏​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​ដែរ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.