
បន្លែ ផ្លែឈើដែលសម្បូរជាតិសរសៃ
សារព័ត៌មាន HealthyDay Newsបានរាយការណ៍ថា ការស្រាវជ្រាវបានរកឃើញបន្ថែមទៀតពី ការបរិភោគអាហារសរសៃខ្ពស់ធ្វើឲ្យមានអត្រាភាគរយទាបនៃជំងឺ សំពាធឈាមខ្ពស់ ភាពធាត់ពេក និងខ្លាញ់ក្នុងប្រមាត់ ។
ការសិក្សារបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Northwestern បានវិភាគទិន្នន័យពីឆ្នាំ ២០០៣ ដល់ ២០០៨ ដោយសង្កេតលើមនុស្សចំនួន ១១,០៧៩ ចាប់ពីអាយុ ២០ ដល់ ៤៦ ឆ្នាំ។ អ្នកចូលរួមទាំងនោះប្រហែលជាពាក់កណ្ដាលជាស្ត្រី... និង ២២ ភាគរយជាមនុស្សស្បែកខ្មៅ ព្រមទាំង ២៧ ភាគរយជា Mexican -American ។
អ្នកស្រាវជ្រាវបានបែងចែកការសិក្សានេះទៅលើអ្នកចូលរួមជាបួនក្រុម ដោយផ្នែកទៅលើអាហារជាតិសរសៃដែលគេបរិភោគ ហើយបន្ទាប់មកព្យាករណ៍ពីជីវិតរបស់ពួកគេទៅនឹងការប្រឈមមុខនឹងជំងឺបេះដូងដោយផ្ដោតលើសំពាធឈាមទោះបីជាពួកគេជក់បារីក៏ដោយ ។
ការសិក្សាបានរកឃើញថា ចំពោះមនុស្សពី ២០ ទៅ ៣៩ ឆ្នាំ ក៏ដូចគ្នាពីមនុស្ស ៤០ ទៅ ៥៩ ឆ្នាំដែលអ្នកទាំងនោះបរិភោគអាហារជាតិសរសៃច្រើនបំផុតមានការប្រឈមមុខកម្រិតទាបទៅនឹងជំងឺសរសៃឈាមបេះដូងជាងអ្នកដែលបរិភោគអាហារសរសៃតិចតួច ។
របាយការណ៍និយាយថា អ្នកស្រាវជ្រាវយល់ថា ការរកឃើញនេះត្រឹមតែជាដំណាក់កាលដំបូងមួយប៉ុណ្ណោះ ហើយនឹងត្រូវការត្រួតពិនិត្យល្អិតល្អន់ថែមទៀតមុននឹងបោះពុម្ពផ្សាយ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment