អត្ថបទថ្មីៗ :

សើច និង​ស្ដាប់​តន្រ្ដី​អាច​បន្ថយសម្ពាធឈាម

Sunday, December 11, 2011

អ្នក​លេង​តន្រ្ដី​​កំសាន្ត​កំពុង​សើច​
លទ្ធផល​នៃ​កា​រ​ស្រាវ​ជ្រាវ​មួយ​ដែលបាន​ធ្វើ​បទបង្ហាញកាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នៅ​សមា​គម​បេះ​ដូង​អាមេរិក​នៅ​អា​ត្លង់​តា​បាន​ឲ្យ​ដឹង​ថា ការ​ស្ដាប់​នូវ​បទ​ភ្លេង​ដែល​អ្នក​ចូល​ចិត្ត​ ឬក៏ការ​សើច​បែប​សប្បាយ​ អាចកាត់​​បន្ថយ​នូវ​កម្រិត​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​បាន​មួយ​កម្រិត​។
នៅ​ក្នុង​ការ​ស្រាវ​ជ្រា​វ​នេះ អ្នក​ស្រាវ​ជ្រា​វ​ជប៉ុន​បាន​រក​ឃើញ​ថាមនុស្ស​​ដែល​ស្ដាប់​តន្រ្ដី ឬ​ក៍សើច​​ អាច​កាត់​បន្ថយ​នូវ​សម្ពាធ​ឈាម​បាន​ប្រ​មាណពី​ ៥ទៅ​៦​លេខ​​ ក្រោយ​ពី​រយៈ​ពេល​៣​ខែ​។
លោ​កវេជ្ជ​បណ្ឌិត Michael Miller ដែល​ជា​ប្រ​ធាន​នាយក​ដ្ឋា​នការ​ពារ​ជម្ងឺ​បេះ​ដូង​នៃ​សាកល​វិទ្យាល័យ​ម៉ារីលែន​ស​ហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា
ការ​ថយ​ចុះ​សម្ពាធ​ឈាម​នេះ​អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​ហានីភ័យ​ការ​ស្លាប់​ដោយសារ​ជម្ងឺ​បេះ​ដូង​ និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​ពី​ ៥ ទៅ​១៥ភាគរយ​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​អូសាកា​ប្រ​ទេស​ជប៉ុន​នេះ បាន​ជ្រើស​រើស​បុរស​ ស្រ្ដី ដែល​លើស​ឈាម​ចំនួន​៩០នាក់​ ចន្លោះ​អាយុពី ៤០​ទៅ​៧៤ឆ្នាំ​ ដើម្បី​ឲ្យ​ចូលរួមស្ដាប់​សម្លេង​តន្រ្ដី​ ឬចូល​រួម​មើ​ល​ឈុត​ឆាក​កំប្លែងឲ្យ​សើច​​ជា​​រៀង​រាល់​សប្ដាហ៍​ដោយ​មិន​ទទួល​ការ​ព្យាបាល​ផ្សេង​ឡើយ​។
រយៈ​ពេល​បីខែ​ក្រោយ​មក​ កម្រិត​ឈាម​ជា​មធ្យម​របស់​អ្នក​ចូលរួម​ស្ដាប់​តន្រ្ដី និង​ក្រុម​អ្នក​សើច​ បាន​ធ្លាក់​ចុះ​ ពី​ ៥ទៅ៦លេខ​។ កម្រិត​ធ្លាក់​ចុះ​ប៉ុណ្ណឹងវា​ស្មើ​នឹង​ការ​លេ​ប​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ឬ​ការ​ស្រកទម្ងន់​ ១០ផោន។
ប៉ុន្ដែ​ទោះ​បី​ជា​យ៉ា​ងណា​ក៏​ដោយ​ លោក​វេជ្ជ​បណ្ឌិត​ខាង​លើ ក៏​បាន​បញ្ជាក់​ដែរ​ថា សម្លេង​តន្រ្ដី ឬ​ការ​សើច​តែមួយ​មុខ​មិនគ្រប់​គ្រាន់​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​នោះទេ​ ព្រោះ​នេះគ្រាន់​តែ​ជា​វិធី​ធម្មជាតិដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខ​ភាព​ល្អ​ប៉ុណ្ណោះ​ វា​មិន​អាច​មក​ជំនួស​ថ្នាំ​បាន​នោះទេ​។
លោក​ Eri Eguchi ដែល​ជា​អ្នក​ដឹង​នាំ​ការ​ស្រាវជ្រាវ​ក៏​បានថ្លែង​ដែរ​ថា តាម​ពិត​ទៅ​សម្លេង​តន្រ្ដី និង​ការ​សើចអា​ច​បន្ថយ​សម្ពាធ​ឈាម​បាន​ គឺ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។ អ្នក​ដឹកនាំ​រូប​នេះ​បាន​បន្ថែម​ថា ការ​ស្ដាប់​តន្រ្ដីធ្វើ​ឲ្យ​អារម្មណ៍មនុស្ស​បាន​សម្រាក​ ហើយវា​អាច​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ ដែល​អា​រម្មណ៍​តាន​តឹង​នេះ​អាច​ធ្វើ​ឲ្យសម្ពាធ​ឈាម​ឡើង​ខ្ពស់​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.