
ថ្នាំ Actos
ការសិក្សានោះត្រូវបានបោះពុម្ពក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រNew Englandបន្ទាប់ពីបានសិក្សាចំពោះមនុស្សចំនួន៦០២នាក់ដែលមានលក្ខណៈធាត់ ប្រវត្តិគ្រួសារ ជាតិពន្ធុ និងកត្តាផ្សេងទៀតដែលអាចឲ្យអ្នកទាំងនោះវិវឌ្ឍទៅរករោគទឹកនោមផ្អែមបាន។
ការសិក្សានោះបង្ហាញថាថ្នាំActos ដែលជាទូទៅគេស្គាល់ជា Pioglitazone បានជួយកាត់បន្ថយការវិវឌ្ឍទៅរករោគទឹកនោមផ្អែមប្រភេទ២ បានចំនួន៧២%នៃអ្នកមានរោគទឹកនោមផ្អែមដំបូង។
មានតែចំនួន២.១%នៃអ្នកដែលបានញ៉ាំថ្នាំActos បានកើតជំងឺទឹកនោម... ផ្អែមជារៀងរាល់ឆ្នាំក្នុងកំឡុងការសិក្សារយៈពេលបីឆ្នាំនេះ បើប្រៀបធៀបនឹងចំនួន៧.៦%នៃអ្នកដែលបានសាកល្បង។
អ្នកនិពន្ធនាំមុខនៃការសិក្សានេះគឺលោកសាស្ត្រាចារ្យ Ralph DeFronzo បាននិយាយថា ការកាត់បន្ថយចំនួន៧២%ជាការធ្លាក់ចុះដ៏ធំមួយក្នុងអត្រាប្រែប្រួលរោគទឹកនោមផ្អែមប្រភេទ២ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ អាចជាកត្តាចំណីអាហារ ការហាត់ប្រាណ ឬក៏ថ្នាំពេទ្យ។
ទោះជាយ៉ាងនេះក្ដី ថ្នាំActos ក៏មានផលប៉ះពាល់មិនល្អដែរដូចជាការរក្សាទុកទឹកមិនល្អក្នុងរាងកាយ ការលើងទម្ងន់ និងការកើនឡើងនូវហានិភ័យនៃការបាក់បែកឆ្អឹង។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment