
រោគមហារីកស្បូន
ព័ត៌មានថ្មីៗមកពីអង្គការសុខភាពពិភពលោក(WHO) មជ្ឈមណ្ឌលព័ត៌មានស្ដីពីមេរោគសាច់មហារីកមនុស្ស (HPV) និងរបាយការណ៍មហារីកស្បូនឆ្នាំ ២០១០បានបង្ហាញថា មានស្ត្រីអាហ្វ្រិកចំនួន១៦.៨៤លាននាក់ដែលមានអាយុចាប់ពីដប់ប្រាំឆ្នាំឡើងទៅកំពុងតែប្រឈមមុខនឹងហានិភ័យមួយដែលអាចវិវឌ្ឍជាជំងឺមហារីកស្បូន។
ការអង្កេតថ្មីៗបានបង្ហាញថា ជារៀងរាល់ឆ្នាំមានស្ត្រីចំនួន ៥,៧៤៣នាក់... ត្រូវបានគេរកឃើញថាមានជំងឺនេះ និងច្រើនជាង ៣,០០០នាក់បានស្លាប់។ ប្រហែល២១%នៃស្ត្រីអាហ្វ្រិកទូទៅត្រូវបានគេគិតថាបានឆ្លងមេរោគស្បូន HPV និង៦២.៨%នៃមហារីកស្បូនដ៏រីករាលដាលបានឆ្លងប្រភេទបន្ទាប់នៃ HPV ១៦ ឬ១៨។
លោកសាស្ត្រាចារ្យ ម៉ាធីន ហេល (Martin Hale) នាយកនាយកដ្ឋានកាយវិភាគរោគសាស្ត្រនៅសាកលវិទ្យាល័យ Witwatersrandក្នុងទីក្រុងហ្សូហានណេសស្បើក និងសេវាមន្ទីរសុខភាពជាតិបាននិយាយថា មានការកើនឡើងនូវការព្រួយបារម្ភអំពីកំណើនជំងឺមកពីមេរោគសាច់ដុះដ៏ឆ្លងរាលដាល ដែលពាក់ព័ន្ធមិនត្រឹមតែកស្បូននោះទេ តែនៅកន្លែងដទៃនៃអង្គជាតរបស់ស្ត្រី និង កន្លែងផ្សេងទៀត។ ប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូង និងប្រជាជនមកពីទ្វីបអាហ្វ្រិកជាទូទៅមានការឆ្លងប្រភេទHPV ១៦ ឬ ១៨ខ្ពស់ នេះបើតាមលោកសាស្ត្រាចារ្យហេល។ គាត់មិនប្រាកដទេថា ហេតុអ្វីបានជាដូច្នេះ គាត់គ្រាន់តែគិតថាអត្រាឆ្លងអាចមានកម្រិតទាបជាងនេះ។
លោក ហេល បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា ទ្រឹស្ដីជាទូទៅគឺថា PHV ត្រូវបានឆ្លងតាមរយៈការរួមភេទ។ ប្រសិនបើគេគិតថាជាជំងឺដែលឆ្លងតាមការរួមភេទ និងការការពារដ៏ចាំបាច់ត្រូវបានគេយកចិត្តទុកដាក់ក្នុងកំលុងពេលរួមភេទ នោះអត្រាឆ្លងអាចមានទាបជាងនេះ។
HPV មានលក្ខណៈធ្ងន់ធ្ងរដែលជាលទ្ធផលនៃការឆ្លងមេរោគហ៊ីវ និងអាចបណ្ដាលមានការរីករាលដាលមហារីករហ័សខុសពីធម្មតា ដែលជាមហារីកក្នុងអ្នកជំងឺដែលមានផ្ទុកមេរោគហ៊ីវ។
លោក ហេល ជឿថាដោយសារតែមានកម្រិតក្នុងការទទួលបានព័ត៌មាន និងធនធាន ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
ទោះជាយ៉ាងនេះក្ដីបើតាមលោក ហេល ថា នៅតែមានការជជែកថែមទៀតស្ដីពីថាតើរបៀបណា និងអ្នកណាដែលត្រូវទទួលវ៉ាក់សាំងនោះ។
ស្ត្រីជនជាតិស្បែកខ្មៅមានអត្រាទទួលHPV ខ្ពស់ និងបន្ទាប់មកគឺមហារីកស្បូន។ កត្តាហានិភ័យផ្សេងទៀតមានដូចជាអាយុឆាប់ក្នុងការមានសិចដំបូង ចំនួនកូនសម្រាប់ស្ត្រីម្នាក់ និងការធ្វើឲ្យអន់ថយនូវប្រព័ន្ធការពាររាងកាយ។
លោក ហេល បានបន្ថែមថា ដើម្បីចៀសវាងជំងឺមហារីកស្បូនគឺត្រូវចាក់វ៉ាក់សាំងប្រឆាំងការឆ្លងHPV ១៦ និង ១៨ មុនពេលចាប់ផ្ដើមមានទំនាក់ទំនងផ្លូវភេទ មានសិចសុវត្ថិភាព និងជួបគ្រូពេទ្យជាប្រចាំ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment