អត្ថបទថ្មីៗ :

គុណ​ប្រយោជន៍​​សណ្ដែក​វាល់ណាត់

Sunday, December 11, 2011

សណ្ដែក​វ៉ាល់ណាត់
អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​រក​ឃើញ​ថា​សណ្ដែក Walnut មាន​ការ​លាយ​បញ្ចូល​គ្នា​​រវាង​សារធាតុ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ជាង​សណ្ដែក​ផ្សេង​ៗ​ទៀត។ ការ​សិក្សា​​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ការ​ប្រជុំ​ថ្នាក់​ជាតិ ​និង​ ការ​តាំង​ពិព័រណ៍​គីមី​វិទ្យា​អាមេរិក​លើក​ទី ២៤១ (ACS) នៅ​រដ្ឋ​កាលីហ្វ័រនៀ​ខាង​ជើង ។
អ្នក​ស្រាវជ្រាវ ACS បាន​និយាយ​ថា​សណ្ដែក​វ៉ាល់ណាត់​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់​ដែល​អាច​ជំនួស​សាច់ វីតាមីន ​ជាតិ​ខនិជ អាហារ​សរសៃ និង​គ្មាន​ភាព​ស្អិត​នៃ​ម្សៅ ។
ជាង​នេះ​ទៅ​ទៀត​យោង​លើ​ការ​សិក្សា សណ្ដែក​វ៉ាល់ណាត់​មាន​ផ្ទុក​សារធាតុ​ដែល​យើង​ញ៉ាំ​ទៅ​មិន​បណ្ដាល​ឲ្យ​ធាត់​ទៀត​ផង។
អ្នក​ស្រាវជ្រាវ​បាន​ផ្ដោត​ការ​សន្និដ្ឋាន​លើ​ការ​វិភាគ​នៃ​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម... ​​នៃ​សណ្ដែក៩ប្រភេទ​ផ្សេង​គ្នា​ដូច​ជា៖សណ្ដែកWalnuts, សណ្ដែកalmonds, peanuts (សណ្ដែក​ដី) , សណ្ដែកpistachios, សណ្ដែកhazelnuts, សណ្ដែកBrazil nut, cashews (គ្រាប់​ស្វាយ​ចន្ទី), សណ្ដែកmacadamias និង សណ្ដែកpecans ។
ពួក​គេ​រក​ឃើញ​ថា​សណ្ដែក Walnut មាន​កម្រិត​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​មួយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ជំនួស​សាច់ វីតាមីន ​ជាតិ​ខនិជ អាហារ​សរសៃ និង​គ្មាន​ភាព​ស្អិត​នៃ​ម្សៅ ។ អ្នក​ស្រាវជ្រាវ​និយាយ​ថា​ការសិក្សា​ក្រោយ​គេ​បំផុត​​បាន​បន្ថែម​ពី​ភស្តុតាង​ដែល​សណ្ដែក​វ៉ាល់ណាត់ ជា​សណ្ដែក​ដែល​អាច​ជួយ​ដល់​សុខភាព​បេះ​ដូង​ប្រឆាំង​នឹង​អុកស៊ីតកម្ម ។
ការ​សិក្សា​ពីមុន​បាន​បង្ហាញ​ថា ការ​បរិភោគ​សណ្ដែក ឬ ប៊័រ​ធ្វើ​ពី​សណ្ដែក​ដី​​ទៀងទាត់​ចំនួន​តិច​តួច​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​​ហានិភ័យ​ពី​ជំងឺ​បេះ​ដូង ​ប្រភេទ​មហារីក​មួយ​ចំនួន ជំងឺ​ក្រួស​ក្នុង​ប្រមាត់ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ។
ប៉ុន្តែ​ការ​សិក្សា​ក្រោយ​បំផុត គឺ​ជា​លើក​ទី ១ ក្នុង​ការ​ប្រៀបធៀប​បរិមាណ និង​គុណភាព​នៃ​​ការ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​សណ្ដែក​ផ្សេង​ៗ​គ្នា ។
បណ្ឌិត ចូ វីនសុន (Joe Vinson) ជា​អ្នក​ដែល​បាន​ដឹក​នាំ​ការ​សិក្សា​ក្រោយ​គេ​បំផុត​បាន​និយាយ​ថា សណ្ដែក​វ៉ាល់ណាត់​បាន​ចាត់​ថ្នាក់​ខ្ពស់​ជាង​សណ្ដែកដី​ សណ្ដែក​almonds សណ្ដែកpecans សណ្ដែកpistachios និង​សណ្ដែក​ផ្សេង​ទៀត ។
ចំណុះ​មួយ​ក្ដាប់​នៃ​សណ្ដែក​វ៉ាល់ណាត់ មាន​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ស្ទើរ​តែ២ដង​នៃ​ការ​បរិភោគ​សណ្ដែក​ផ្សេង​ទៀត​។ ប៉ុន្តែ​សំណាង​មិន​ល្អ មនុស្ស​ម្នា​មិន​សូវ​ញ៉ាំ​ពួក​វា​ច្រើន​ទេ។ ការ​សិក្សា​នេះ​សំណូម​ពរ​ឲ្យ​អ្នក​បរិភោគ​គួរ​តែ​បរិភោគ​សណ្ដែក​វ៉ាល់ណាត់ ជា​ផ្នែក​មួយ​នៃ​អាហារ​សុខភាព ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.