
អ្នកជំងឺមហារីកស្បែក melanoma
ថ្នាំនេះអភិវឌ្ឍដោយក្រុមហ៊ុន Bristol-Myers Squibb។ វាជាថ្នាំថ្មីដែលបង្កើតសម្រាប់ប្រយុទ្ធប្រឆាំងនិងជំងឺមហារីកដោយកម្ចាត់ម៉ូលេគុលដែលរារាំងប្រព័ន្ធការពាររាងកាយមិនឲ្យសម្លាប់កោសិកាមហារីកបាន។ អ្នកជំនាញបានអបអរសាទរថា ជាថ្នាំថ្មីដំបូងក្នុងការផ្នែកជំងឺ Melanomaដែលអាចជួយបង្កើនអាយុឲ្យរស់នៅបានក្នុងមធ្យោបាយដ៏មានន័យ និងត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យសហរដ្ឋអាមេរិក។
ផលប៉ះពាល់របស់ថ្នាំត្រូវបានបង្ហាញក្នុងដំណាក់កាលសាកល្បងជាមួយអ្នកជំងឺមហារីកប្រភេទនេះ... ដែលបានបរាជ័យក្នុងការព្យាបាលដោយថ្នាំប្រភេទផ្សេងទៀត។
ក្រោយពេលដែលបានព្យាបាលដោយថ្នាំ Yervoy គេបានរកឃើញថាអ្នកជំងឺរស់នៅបានជាមធ្យមដប់ខែ ដែលមាន៣.៦ខែច្រើនជាងក្រុមអ្នកជំងឺមួយក្រុមទៀតដែលទទួលការព្យាបាលដោយថ្នាំគ្មានប្រសិទ្ធភាព។ មានអ្នកជំងឺដែលញ៉ាំថ្នាំនេះប្រមាណច្រើនជាង២០%រស់នៅយ៉ាងតិច បានពីរឆ្នាំ ហើយអ្នកខ្លះរស់បានយូរជាងនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ថ្នាំ Yervoy ក៏អាចបង្កើនអត្រារស់រានចំពោះអ្នកដែលជំងឺមហារីក Melanomaដែលមិនបានព្យាបាលដែរ។
អ្នកជំងឺត្រូវចំណាយពេលប្រមាណបីខែដើម្បីព្យាបាល និង ត្រូវចំណាយប្រាក់ចំនួន ១២០,០០០ដុល្លារសហរដ្ឋអាមេរិក។
អ្នកស្រាវជ្រាវវេជ្ជសាស្ត្របានកត់សម្គាល់ថា ថ្នាំនេះអាចមានប្រសិទ្ធភាពចំពោះជំងឺមហារីកច្រើនប្រភេទ និង មិនសង្កត់ធ្ងន់តែលើប្រភេទមហារីកតែមួយមុខនោះទេ។
ទោះជាយ៉ាងនេះក្ដី មុខងាររបស់ថ្នាំ Yervoyដែលធ្វើការបន្ថយប្រព័ន្ធការពាររាងកាយនោះអាចនាំទៅរកផលប៉ះពាល់ជាអវិជ្ជមានដូចជា ការរលៀកពោះវៀនធំ រាករូស រលៀកថ្លើម និង បញ្ហាស្បែកជាដើម។
Melanoma ជាទម្រង់ប្រភេទមហារីកទូទៅទីបួន។ នៅពេលដែលគេអាចរកឃើញក្នុងដំណាក់កាលដំបូង វាជាប្រជ្រុយ ឬ សាច់ដុះនៅលើស្បែកដែលអាចវះកាត់យកចេញបាន។ តែវាមានការលំបាកក្នុងការព្យាបាលនៅពេលដែលវាបានរីករាលដាលហើយនោះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment