អត្ថបទថ្មីៗ :

ផឹកតែអាចជួយសម្រកទម្ងន់បានល្អ

Sunday, December 11, 2011

តែ​
តើ​អ្នក​កំពុង​តែ​តម​អាហារ​មែន​ទេ​? បើ​អញ្ចឹង​មែន ចូរ​បំភ្លេច​ចោល​នូវ​ការ​តម​អាហារ​ដែល​ខ្លួន​ចង់​ទទួល​ទាននោះ​​ចោល​ទៅ។ អាថ៌​កំបាំង​នៃ​ការ​ដុត​បំផ្លាញចោល​​នូវ​ការ​ធាត់​​គឺ​អ្នក​គ្រាន់​តែ​អង្គុយ​ចុះ​យ៉ា​ងស្រួល​ហើយ​ទទួល​ទាន​នូវ​តែ​ដ៏​ឆ្ងាញ់​មួ​យពែង​នៅក្នុងដៃ​របស់​អ្នក​ជា​ការ​ស្រេច​។
ថ្មី​ៗ​នេះ​ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ជប៉ុន​​​​បាន​រក​ឃើញ​ថា ទឹក​​តែ ​មាន​​​សារធាតុ​ផ្សំ​ដែល​ធ្វើ​ឲ្យ​រំលាយ​នូវ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​ធាត់​។ សារធាតុ​នេះ ឈ្មោះ​ theaflavins និង thearubigins ដែលអាច​បញ្ឈប់​នូវ​ការ​ឡើង​ទម្ងន់​ទោះ​បី​ជា​ទទួល​នូវ​អាហារ​ដែ​ល​​អាច​ធ្វើ​ឲ្យ​ធាត់​ក៏​ដោយ​។
ប៉ុន្ដែ​អ្វីដែល​ធ្វើ​ឲ្យ​ទឹក​​តែ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​គឺ អ្នក​មិនត្រូវ
ដាក់​ទឹក​ដោះ​គោ ឬដាក់​​ស្ក​នៅ​ក្នុង​ទឹក​តែ​​នោះ​ទេ​។
ជាតិ​ប្រ​តេអ៊ីន​នៅ​ក្នុង​​ម្សៅ​ទឹក​ដោះ​គោ​ មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ទឹក​តែ​អស់​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់ប៉ុណ្ណោះ​​ទេ វា​ថែម​ទាំង​​បន្ថែម​នូវ​សារធាតុ​កូឡេស្តេរ៉ូល​ដែល​ធ្វើ​ឲ្យ​កាន់​តែ​​ធាត់​ទៀត​ផង​។ តាម​របាយ​ការណ៍​របស់​កាសែត ដេលី​ម៊ែល​ អាច​ឲ្យ​យើត​ដឹង​ថា​នេះ​គឺ​ជា​ដំណឹង​អាក្រក់​សម្រាប់​​ប្រ​ជា​ជន​​នៅ​តំបន់ Britons ដែល​ផឹក​តែ​អស់ ១៦៥​លាន​ពែង​ក្នុង​មួយថ្ងៃ ហើយ​ក្នុង​នោះ ៩៨ភាគ​រយ​ជា​តែ​ដែល​មាន​លាយ​ទឹក​ដោះ​គោ​។
ការ​ស្រាវជ្រា​វ​មុន​ៗ​ក៏​បាន​រក​ឃើញ​ដែរ​ថា សារធាតុ​ក្នុង​ទឹក​តែ​អាច​ប្រឆាំង​នឹង​ការ​ធាតុ​ជ្រុល​បាន​ ជាពិសេស​គឺ​តែ​ពណ៌ស​។ ការ​ស្រាវជ្រា​វនេះ ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​អាហារ​សុខ​ភាព​របស់​អាល្លឺ​ម៉ង់​កាល​ពី​ឆ្នាំ​២០០៩​ បាន​រក​ឃើញថា តែ​ពណ៌​សរបស់​ចិន អាច​កាត់​បន្ថយ​នូវ​កោ​សិកាថ្មី​​ដែល​ធ្វើ​ឲ្យ​ធាត់​ និង​បំបែក​នូវ​សារធាតុ​ធាត់​នៅ​ក្នុង​កោ​សិកា​ដែល​មាន​ស្រាប់​។​ ក្រុម​ហ៊ុន​ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​នេះ មាន​ឈ្មោះ​ថា ក្រុម​ហ៊ុន Beiersdorf AG ដែល​បាន​បោះ​ពុម្ភ​ផ្សាយនៅលទ្ធ​ផល​នៃ​ការ​ស្រាវជ្រាវ​​របស់​ខ្លួន​​នៅ​ក្នុង​ទស្ស​នា​វដ្ដី​សុខភាព​មួយ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.